សៀមរាប ៖ ព្រឹត្តិការណ៍សមរាត្រីពេលវេលាដែលអ្នកទេសចរតែងតែទន្ទឹងរង់ចាំ បានមកដល់ទៀតហើយ នោះគឺ ព្រះអាទិត្យរះឡើងចំកំពូលប្រាសាទកណ្តាលនៃប្រាសាទអង្គរវត្ត ដែលនឹងកើតឡើងនៅចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ។
កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ។ នាព្រឹកថ្ងៃសៅរ៍ ទី២១ កញ្ញា ២០២៤ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនបានអញ្ជើញទស្សនាព្រះអាទិត្យរះ បានក្រោកមកតាំងពីម៉ោង៥ព្រឹក ដើម្បីរង់ចាំទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះឡើងកាត់តាមកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត។
ដោយសារអាកាសធាតុនាព្រឹកព្រលឹមនេះ មានអំណោយផលល្អ ទេសចរអាចទស្សនា និងផ្តិតយកទិដ្ឋភាពថ្ងៃរះ គួរទីជាគយគនបានយ៉ាងរីករាយ។
សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង ជារៀងរាល់ឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី