Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វៀតណាម ផ្អាក​ជា​បណ្តោះអាសន្ន ដល់​ជនបរទេស​ទាំងអស់ ចូល​ប្រទេស​វៀតណាម រយៈពេល​៣០​ថ្ងៃ

​ភ្នំពេញ​៖ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​វៀតណាម បាន​ជម្រាប​មក​ក្រសួងការបរទេស​ថា វៀតណាម​បានសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន ដល់​ជនបរទេស​ទាំងអស់ ចូល​ប្រទេស​វៀតណាម រយៈពេល​៣០​ថ្ងៃ ចាប់ពី​ម៉ោង​០០​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០​តទៅ​។​

​ចំណែក​លោក​វីល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក នៅ​ថ្ងៃទី​១៨​ខែមីនា​នេះ​ថា “​ខ្ញុំ​សោកស្ដាយ​ណាស់​ចំពោះ​ប្រទេស​វៀតណាម ដែល​សម្រេច​បិទ​ច្រកព្រំដែន ជាមួយ​កម្ពុជា​ដោយ ឯកតោភាគី ដែល​ការធ្វើ​បែបនេះ ខ្ញុំ​ចាត់ទុកថា​ជា​ទង្វើ​មិន​សមរម្យ និង​ខ្វះ​សីលធម៌​ការទូត​” ។​

​លោក បាន​បន្ថែមថា កម្ពុជា​ទេ ដែល​គួរ​បិទ​ព្រំដែន​ជាមួយ​វៀតណាម​នោះ ព្រោះ​ទង្វើ​ខុសឆ្គង​មួយ​របស់​សារព័ត៌មាន​វៀតណាម ដែល​ដាក់​កម្ពុជា​ចូល​បញ្ជីខ្មៅ ជាពិសេស​កំណើន​នៃ​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ វៀតណាម មាន​ចំនួន លើស​កម្ពុជា គុណ​នឹង​២ ឯណោះ ។ បើ​បិទ​ដោយ​ឯកតោភាគី កុំ​សង្ឃឹមថា បើក​វិញ​ដោយ​ឯកតោភាគី​ឲ្យ​សោះ ។​

​ជាពិសេស​សូម​ពិចារណា​ចំពោះ​ជនអន្តោប្រវេសន៍​វៀតណាម នៅ​កម្ពុជា​ផង ។​

​បើតាម​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម រដ្ឋាភិបាល​វៀតណាម​ចេញ​សេចក្តីសម្រេច ស្តីពី​ការគ្រប់គ្រង​ការចេញចូល​សម្រាប់​ជនបរទេស​។ នៅ​រាត្រី​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០២០ រដ្ឋាភិបាល​វៀតណាម បានចេញ​សេចក្តីសម្រេច ផ្អាក​ការផ្តល់​ទិដ្ឋាការ​ជា​បណ្តោះអាសន្ន​ដល់​ជនបរទេស​ទាំងអស់ ចូល​វៀតណាម រយៈពេល​៣០​ថ្ងៃ ដោយ​អនុវត្ត​ចាប់ពី​ម៉ោង​០០​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០២០​។ អ្នកដំណើរ​ចូល​វៀតណាម​ទាំងអស់ នឹង​ទទួល​ការត្រួតពិនិត្យ​សុខភាព និង​វិធាន​ការបង្ការ​ផ្សេងទៀត ឬ​ការដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ស្របតាម​បទបញ្ជា​របស់​វៀតណាម​៕​ដោយ​៖​កូ​ឡាប

×