Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្នងការ​ខេត្តបាត់ដំបង នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​អ្នក​ផ្សព្វផ្សាយ ព័ត៌មាន​ក្លែងក្លាយ ទាក់ទង​នឹង​ករណី​ឆ្លង​វី​រ៉ូ​ស COVID-19

បាត់ដំបង​៖ ក្នុង​ប៉ុន្មាន​ថ្ងៃនេះ កត់សម្គាល់​ឃើញថា​មាន អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន បាននិងកំពុង​ធ្វើការ​ផ្សព្វផ្សាយ នូវ​ព័ត៌មាន​មិន​ពិត ទាក់ទង​នឹង​ករណី​ឆ្លង​វី​រ៉ូ​ស COVID-19 នៅក្នុង​មូលដ្ឋាន​ខ្លះ ក្នុង​ខេត្តបាត់ដំបង​នោះ ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​អ្នក​ផ្សព្វផ្សាយ ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ ។​

​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សូម​ជម្រាបជូន​សាធារណជន​ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម បាន​ជ្រាបថា ក្នុង​ប៉ុន្មាន​ថ្ងៃនេះ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង កត់សម្គាល់​ឃើញថា​មាន អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន បាននិងកំពុង​ធ្វើការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត ទាក់ទង​នឹង​ករណី​ឆ្លង​វី​រ៉ូ​ស​COVID-19 នៅក្នុង​មូលដ្ឋាន​ខ្លះ​ក្នុង​ខេត្តបាត់ដំបង ដែល​ព័ត៌មាន​ទាំងនោះ គឺជា​ព័ត៌មាន (​ក្លែងក្លាយ​) ឬ​ព័ត៌មាន​ដែល​ចេញពី​ប្រភព (​មិន​ផ្លូវការ​) បាន​ប្រឌិត​ឡើង និង​ធ្វើការ​ផ្សព្វផ្សាយ​ចែករំលែក ក្នុង​ហេតុផល​បង្ក​នូវ​ការភ័យខ្លាច និង​បង្ក​ភាពចលាចល នៅក្នុង​មូលដ្ឋាន​។​

​ផ្អែកលើ​ស្ថានភាព​បែបនេះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​ចាត់វិធានការ តាមផ្លូវ​ច្បាប់ ចំពោះ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ឬ​បុគ្គល​ណា​ដែល​ធ្វើការ​ផ្សព្វផ្សាយ (Poste) ឬ​ចែករំលែក (Share) នូវ​រាល់​ព័ត៌មាន (​ក្លែងក្លាយ​) ជាហេតុ​នាំ​បង្ក​ឲ្យ​មានការ​ភាន់ច្រឡំ បង្ក​ឲ្យ​មានការ​ភ័យខ្លាច ឬ​ចលាចល​នៅក្នុង​មូលដ្ឋាន​។​

​ជាមួយនេះ ក៏​សូម​ធ្វើការ​អំពាវនាវ ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​អ្នក ប្រើប្រាស់​បណ្តាញ​សង្គម មេត្តា​ចូលរួម​លុបបំបាត់​នូវ​រាល់​ព័ត៌មាន (​ក្លែងក្លាយ​) ពិសេស​ករណី​ទាក់ទង ជាមួយ​ជំងឺឆ្លង​វី​រ៉ូ​ស COVID-19​នេះ ៕​ដោយ​៖​កូ​ឡាប​

×