Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជា​លើក​ទី​១​ហើយ ដែល​ប្រទេស​អង់គ្លេស បង្កើត​និង​តែងតាំង​រដ្ឋមន្ត្រីក្រសួង “​ឯកោ​”

​នេះ​ជា​លើកដំបូង​ហើយ​ដែឡ​ក្នុង​រាជរដ្ឋាភិបាល​អង់គ្លេស​មាន​វត្តមាន​រដ្ឋមន្ត្រី “​ឯកោ​” ដែល​មាន​តួនាទី​ដោះស្រាយ​បណ្តា​បញ្ហា​ទាក់ទិន​ដល់​ភាព​ឯកោ​ក្នុង​សង្គម ដែល​កំពុង​ជះ​ឥទ្ធិពល​ពលរដ្ឋ​កូរ៉េ​៩.០០០.០០០​នាក់ ។​

​តាម Telegraph ឲ្យដឹងថា នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May នៅ​ថ្ងៃ ១៧ ខែ​មករា បានតែងតាំង​អ្នកស្រី Tracey Crouch ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ឯកោ​។​

​នាយករដ្ឋមន្ត្រី​អង់គ្លេស​ឲ្យដឹងថា “​ចំពោះ​មនុស្ស​ជាច្រើន​ភាព​ឯកោ គឺជា​តថភាព​មួយ​គួរឲ្យ​ព្រួយបារម្ភ​ក្នុង​សង្គម​ស៊ីវីល័យ​។ ខ្ញុំ​ចង់​ប្រឈម​ដោះស្រាយ​បញ្ហា​ដើម្បី​ប្រយោជន៍​សង្គម និង​យើងទាំងអស់គ្នា​សំដៅ​ជួយ​ដល់​ចាស់ជរា ជន​ឯកោ អ្នក​ដែល​បាត់បង់​សាច់ញាតិ ឲ្យ​រំលង​ផុត​ពី​ភាព​ឯកោ ។ នោះ​គឺជា​អ្នក​ទាំងឡាយ​ណា​ដែល​ពុំ​មាន​អ្នក​សម្រាប់​សន្ទនា ពុំ​មាន​អ្នក​ដើម្បី​ចែករំលែក​អារម្មណ៍​ព្រមទាំង​បទពិសោធន៍​របស់​ពួកគេ​”​។​

​សេចក្តីសម្រេច​តែងតាំង​រដ្ឋមន្ត្រី​ឯកោ របស់​នាយក​រដ្ឋមន្ត្រី​មេ យោងតាម​សំណូមពរ​របស់​គណៈកម្មាធិកា​រ​តស៊ូ​ប្រឆាំង​នឹង​ភាព​ឯកោ​របស់​រដ្ឋសភាជាតិ​។ ផែនការ​នេះ​ជា​លើកដំបូង​ត្រូវ​បាន​ផ្តួចផ្តើម​របស់​តំណាងរាស្ត្រ Jo Cox -​អ្នក​ដែល​ត្រូវបាន​ធ្វើ​ឃាត​អំឡុងពេល​ធ្វើ​ប្រជាមតិ​ផ្តាច់ខ្លួន​ចេញ​ពី​សហគមន៍​អឺរ៉ុប​។​

​លោក Jo Cox ដឹង​ច្បាស់​ពី​កម្រិត​នៃ​ពលរដ្ឋ​ឯកោ​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស ព្រមទាំង​បាន​បូជា​អស់​កម្លាំងកាយ​ចិត្ត ដើម្បី​អាច​ធ្វើ​នូវ​អ្វីៗ​ដែល​អ្នកស្រី​អាចជួយ​បាន​ដល់​អ្នក​ដែល​កំពុង​ស្ថិត​ក្នុង​ឥទ្ធិពល​នេះ​។​

​តាម​តួលេខ​របស់​កាកបាទក្រហម​អង់គ្លេស មាន​មនុស្ស ៩​លាន​នាក់ ក្នុងចំណោម​ពលរដ្ឋ​អង់គ្លេស ៦៥​លាន​នាក់ បាន​និយាយថា ពួកគេ​តែង​មាន​អារម្មណ៍​ឯកោ​ជា​ប្រចាំ​ហើយ​តាម​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​នោះ​ក៏​បាន​ចង្អុល​ឲ្យឃើញថា ស្ថានភាព​ឯកោ មាន​ឥទ្ធិពល​មកលើ​សុខភាព​មនុស្ស​៕ ទិ​ត្យ​

×