រឿងរ៉ាវរបស់អ្នកស្រី Stormy Daniels ឈ្មោះពិត Stephanie Clifford, បានទម្លាយប្រាប់ទស្សនាវដ្តីអាមេរិក In Touch Weekly ក្នុងបទសម្ភាសន៍១ ពីឆ្នាំ ២០១១ ត្រូវបានគេ “រក្សាទុក” ទើបទម្លាយចេញកាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៨។
តាម Daniels, អ្នកស្រីបានជួបលោក Trump នៅខែ កក្កដា ២០០៦ នាព្រឹត្តិការណ៍កីឡាវាយកូនហ្គោល ពានរង្វាន់ golf American Century ពេលដែលអ្នកស្រី Malania ទើបសម្រាលកូនប្រុស Barron បាន ៤ខែ ប៉ុណ្ណោះ។ Trump បានសម្លឹងពុំដាក់ភ្នែកមកកាន់តារាភាពយន្តអាសអាភាសរូបនេះ ហើយអ្នកទាំង២បាន ជិះរថយន្តរួមលើតារាងវាយកូនហ្គោល។
Stormy Daniels និងលោក Tump ក្នុងរូបភាពមិនបញ្ជាក់ថ្ងៃខែផ្សាយ។
Clifford (Stormy Daniels) បានរ៉ាយរ៉ាប់លំអិតពីជំនួបរវាងពួកគ រួមទាំងការដែលលោក Trump ហាក់ដូចជាពុំបានពាក់ “ស្រោម” និងសំណូមពរឲ្យនាងចុះហត្ថលេខាលើ DVD ភាពយន្ត ៣ Wishes ដែលនាងដើរតួថែមទៀត។ នាងនៅបានរំលឹកថា លោក Trump បានប្រៀបធៀបនាងជាមួយកូនស្រី Ivanka របស់ខ្លួនថា ៖ “នាងស្អាត និងឆ្លាតវៃ ដូចកូនស្រីរបស់ខ្ញុំ”។
Clifford នៅបានប្រាប់បន្ថែមថា រវាងនាងនិងលោក Trump នៅបានជួបគ្នាប៉ុន្មានឆ្នាំក្រោយមក ក្នុងនោះមានម្តងនាងបាននៅជាមួយលោកក្នុងផ្ទះឈើមួយនាសណ្ឋាគារ Beverly Hills។
គួររំលឹកថា សប្តាហ៍មុននេះ Wall Street Journal បានទម្លាយចេញថា លោក Trump បានឲ្យនាង Clifford ១៣០.០០០ដុល្លារ កាលពីឆ្នាំ ២០១៦ ដើម្បីនាងមិនទម្លាយរឿងរ៉ាវនេះ។
Stephanie Clifford ក្នុងព្រឹត្តិការណ៍មួយរៀបចំឡើងដោយលោក Donald Trump ឆ្នាំ ២០១៦
មេធាវីរបស់លោក Trump ពិតជាពុំអាចរករឿងនាងបានទេ ដោយហេតុថា បទសម្ភាសន៍នោះគឺតាំងពីឆ្នាំ ២០១១ មុនពេលដែលមេធាវីរូបនេះចរចាពុំឲ្យ Clifford ទម្លាយចេញរឿងរ៉ាវចាស់ជាថ្នូរនឹងប្រាក់ ១៣០.០០០ដុល្លារ នៅឆ្នាំ ២០១៦ ឬ៥ឆ្នាំក្រោយបទសម្ភាសន៍ដែលគេលាក់ទុក៕ ចន្ទ្រា