Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ជាង​៧០​ប្រទេស​រួចទៅហើយ ដែល​បានដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​

​រាជធានី​ភ្នំពេញ ៖ លោក​ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់ថា ច្បាប់​ស្ដីពី ការគ្រប់គ្រង​ប្រទេសជាតិ ស្ថិតក្នុង​ភាពអាសន្ន វា​មាន​ភាពចាំបាច់​ណាស់​សម្រាប់​កម្ពុជា ហេតុដូច្នេះ​ទើប​រាជរដ្ឋាភិបាល​សម្រេច​បង្កើត​សេចក្តីព្រាងច្បាប់​នេះ​ឡើង​រហូត​ត្រូវបាន​បោះឆ្នោត​អនុម័ត​ដោយ​រដ្ឋសភា និង​ព្រឹទ្ធសភា​ជា​បន្តបន្ទាប់​។​

​លោក ជិន ម៉ា​លីន បានលើកឡើង​បែបនេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃទី​២២ ខែមេសា ស្ដីពី ការគ្រប់គ្រង​ប្រទេសជាតិ ស្ថិតក្នុង​ភាពអាសន្ន រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ។​

​លោក​បាន​លើកឡើងថា ហេតុអ្វី​ក៏ត្រូវ​មានច្បាប់​សម្រាប់​ក​ម្ពុ​ជា​បច្ចុប្បន្ន ជាពិសេស​ក្នុង​កាលៈទេសៈ​កម្ពុជា ក៏ដូចជា​ពិភពលោក​ទាំងមូល កំពុង​ទទួលរង​នូវ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ស្រប​បណ្តា​ប្រទេស​នានា ដាក់ចេញ​នូវ​វិធានការ​ឆ្លើយតប​ទៅនឹង​មេរោគ​កូ​វីដ​១៩​នេះ​។ លោក​ថា ប្រទេស​មួយចំនួន​បានដាក់​ប្រទេស ក្នុង​ភាពអាសន្ន​ដោយ​ប្រើ​ច្បាប់​របស់​ប្រទេស​គេ ដើម្បី​សង្គ្រោះ​អាយុជីវិត​របស់​ពលរ​ដ្ឋ​គេ មកដល់ពេលនេះ ហើយ​រហូតមក​ដល់ពេល​មាន​ជាង​៧០​ប្រទេស​រួចទៅហើយ ដែល​បានដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​។ លោក​ថា ក្រឡេក​មក​មើល​កម្ពុជា យើង​វិញ ប្រសិន​ដល់​ដំណាក់កាល​ចាំបាច់​បំផុត​នោះ យើង​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន ពេលនោះ​យើង​នឹង​ជួប​នូវ​ការលំបាក​។ ហេតុអ្វី​ជួប​នូវ​ការលំបាក ពីព្រោះ​យើង​អត់​មាន ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​ភាពអាសន្ន ព្រោះថា​យើង​អត់​មានច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​ភាពអាសន្ន​ដូច​បណ្តា​ប្រទេស​ដទៃទៀត​នោះទេ ។ នៅពេលដែល​យើង​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ដោយ​រៀប​ណា បើ​យើង​មិនមាន​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​នោះ​។ អីចឹង​ហើយ​យើង​ត្រូវ​ចាំបាច់​រៀបចំ​ឲ្យ​មានច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាពអាសន្ន​នេះឡើយ​។​

​នៅ​កម្ពុជា មានតែ​មាត្រា​ចំនួន​៣​ប៉ុណ្ណោះ​នៃ​រដ្ឋធម្មនុញ្ញ ដែលមាន​ចែង​ពី​ភាពអាសន្ន គឺមាន​មាត្រា​២២​ថ្មី មាត្រា​៨៦ និង​មាត្រា​១០២​ថ្មី ។ ហើយ​មាត្រា​ទាំង​៣​នោះ មានចែង​តែ​គោលការណ៍​គ្រឹះ​តែប៉ុណ្ណោះ មិនអាច​យកមកអនុវត្ត​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​បាន​នោះទេ​។ មាត្រា​២២ មានចែង ពី​ប្រទេស​មាន​គ្រោះថ្នាក់ ប៉ុន្តែ​មាត្រា​នេះ​អត់​មានចែង​រៀបរាប់ថា​ស្ថិតក្នុង​កាលៈទេសៈ​បែបណា ដែល​ចាប់​ជា​គ្រោះថ្នាក់ គឺ​អត់​មាន​ទាំងអស់ ។ មាត្រា​២២​ចែងថា ព្រះមហាក្សត្រ ទ្រង់​ប្រទាន​ដំណឹង​ជា​សាធារណៈ​ក្នុង​ការដាក់​ប្រទេស​ក្នុង​ភាព​មាន​អាសន្ន ក្រោយពី​ការ​បាន​ឯកភាព​នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង​ប្រធានព្រឹទ្ធសភា​។ មាត្រា​នេះ​ចែង​តែ​គោលការណ៍​គ្រឹះ មិនបាន​ចែងថា​ត្រូវដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​យ៉ាងដូចម្តេច​នោះទេ និង​ការអនុវត្ត​ច្បាប់​ក្រោយ​ពេលដែល​ត្រូវដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​យ៉ាងណា​នោះទេ​។ មាត្រា​នេះ​មិនបាន​ចែង​ពី​កាលៈទេសៈ​ប្រទេស​បែបណា​ដែល​អាច​ចាត់ទុកថា​ជា​គ្រោះថ្នាក់ ដូច្នេះ​យើង​មិនដឹង​ប្រទេស​ស្ថិតក្នុង​ស្ថានភាព​បែបណា​ដែល​ត្រូវដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​នោះទេ​។​ប៉ុន្តែ​មិនបាន​ចែងថា ទ្រង់​ប្រទាន​ដំណឹង​ក្រោម​ទម្រង់​បែបណា​នោះទេ ជា​ទម្រង់​ដំណឹង​ជា​ព្រះរាជសារ ជា​ព្រះរាជក្រឹត្យ ឬ​ជា​ព្រះរាជក្រម គឺ​អត់​មាន​ទាំងអស់ អីចឹង​អនុវត្ត​អត់​កើត ។ ក្រោយ​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ហើយ​នោះ មាត្រា​នេះ​មិនបាន​ចែង​ពី​ការងារ​ថា​នរណា​ធ្វើ​អ្វី​នោះទេ និង​រាជរដ្ឋាភិបាល​អាចធ្វើ​អ្វី​បាន​ខ្លះ ប្រជាពលរដ្ឋ​មាន​សិទ្ធិ មាន​កាតព្វកិច្ច​អ្វីខ្លះ អ្នក​ដែល​បំពាន​ត្រូវ​ទទួលខុសត្រូវ​អ្វីខ្លះ គឺ​អត់​មាន​។

លោក​បាន​បន្តថា វា​មាន​ភាពចាំបាច់​ណាស់​ក្នុង​ការដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​សម្រាប់​កម្ពុជា ព្រោះថា កម្ពុជា​មិនមាន​ច្បាប់​នោះទេ ហេតុដូច្នេះ​ទើប​រាជរដ្ឋាភិបាល​សម្រេច​បង្កើត​សេចក្តីព្រាងច្បាប់​នេះ​ឡើង​រហូត​ត្រូវបាន​បោះឆ្នោត​អនុម័ត​ដោយ​រដ្ឋសភា និង​ព្រឹទ្ធសភា​ជា​បន្តបន្ទាប់ ។​

​លោក ជិន ម៉ា​លីន​បាន​បន្តថា ប៉ុន្តែ​ពេលនេះ​ដោយសារ​ស្ថានភាព​បច្ចុប្បន្ន ក៏ដូចជា​ពិភពលោក​បានកើត​ជំងឺ​កូ​វីដ​១៩ ។ រាជរដ្ឋាភិបាល​បាន​គិតគូរ​ក្នុង​ការធ្វើ​ច្បាប់​នេះ ។ លោក​បន្ត​ថាបើ​ស្ថានភាព​ល្អប្រសើរ​នៅពេល​សព្វថ្ងៃនេះ​មិនចាំបាច់​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​នោះទេ ព្រោះថា រាជរដ្ឋាភិបាល​បាន​គ្រប់គ្រង​ស្ថានភាព​បានល្អ ។ ផ្ទុយទៅវិញ​ច្បាប់​នេះ​ក៏​នឹង​អាច​ត្រូវដាក់​អនុវត្ត​នៅពេល​ខាងមុខ​ព្រោះថា មិនដឹង​អ្វី​កើតឡើង​នោះទេ​។​

​លោក​បញ្ជាក់ថា បើ​មិនទាន់​ដាក់​ប្រទេស​ក្នុង​ភាព​មាន​អាសន្ន​ទេ ច្បាប់​នេះ ក៏​មិនទាន់​យកមកអនុវត្ត​ដែរ​។ ច្បាប់​កម្ពុ​ជាមាន​ភាព​តឹងតែង​ជាង​បណ្តា​ប្រទេស​នានា ព្រោះ​កម្ពុជា​អាចដាក់​ប្រទេស​ក្នុង​អាសន្ន បាន​ត្រូវ​លក្ខខណ្ឌ ៣ គឺ​១ ប្រទេស​ស្ថិតក្នុង​គ្រោះថ្នាក់ ២ មានការ​ឯកភាព​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំង​៣​រូប រួមមាន នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា​ឯកភាពគ្នា​ទើប​ព្រះមហាក្សត្រ​ទ្រង់​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​។ លោក​បញ្ជាក់​បន្ថែមថា តាម​ខ្ញុំ​ស្ថានភាព​បច្ចុប្បន្ននេះ​មិន​ស្ថិតក្នុង​ការដាក់​ប្រទេស​ស្ថិតក្នុង​ភាព​មាន​អាសន្ន​នោះទេ ព្រោះថា រាជរដ្ឋាភិបាល​បាន​គ្រប់គ្រង​ស្ថានភាព​មាន​ភាពល្អប្រសើរ ចំពោះ​ជំងឺ​កូ​វីដ​១៩៕ដោយ៖កូឡាប

×