Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ហេង សំរិន អំពាវនាវ​ដល់​ពលរ​ដ្ឋ បន្ត​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ក្នុងការ​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​១៩

​ភ្នំពេញ​៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បន្ត​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ក្នុងការ​ការពារ​ខ្លួន​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ទោះបី​ជាង​មួយ​សប្តាហ៍​មកនេះ ប្រទេស​កម្ពុជា​ពុំមាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ក្តី​។​

​តាមរយៈ ទំព័រ FACEBOOK សម្តេច​ប្រធានរដ្ឋសភា បាន​រំលឹក​ពលរដ្ឋ មិនត្រូវ​ប្រហែស​និង​ភ្លេចខ្លួន​ពី​ការការពារ​ពី​ជំងឺ​នេះឡើយ​។ សម្តេច​ប្រធានរដ្ឋសភា បាន​អំពាវនាវ​ថា “​សូម​បងប្អូន កូនក្មួយ​ទាំងអស់ បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ក្នុងការ​ការពារ​ខ្លួន កុំ​ឲ្យ​ជំងឺ​នេះ​ឆ្លង​មកលើ​ខ្លួន​យើង ក្រុមគ្រួសារ​យើង សហគមន៍​យើង និង​ប្រទេសជាតិ​របស់​យើង​ទៀត​។ សូម​បងប្អូន​អនុវត្ត​ឲ្យ​ខ្ជាប់ខ្ជួន​នូវ​ការណែនាំ​របស់​ក្រសួងសុខាភិបាល ត្រូវធ្វើ​អនាម័យ​ខ្លួនប្រាណ​ជាប្រចាំ ឧស្សាហ៍​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ហើយ​ពេលធ្វើ​ដំណើរ​ត្រូវ​ពាក់​ម៉ាស និង​មិន​ត្រូវធ្វើ​ការជួបជុំ​មនុស្ស​ច្រើន​នោះឡើយ​។ ហើយ​បើ​ដឹងថា​ខ្លួន​មកពី​តំបន់​ដែលមាន​ការឆ្លង​រីក​រាលដាល​ជំងឺ​នេះ ឬ​បាន​ប៉ះពាល់​អ្នកជំងឺ​នោះ សូម​រក្សាខ្លួន​ដាច់​ពី​គេ​រយៈពេល​១៤​ថ្ងៃ និង​បើ​មាន​បញ្ហា​អ្វី​មិន​ស្រួល​សូម​ទាក់ទង​ជាបន្ទាន់​ទៅកាន់​លេខ​១១៥”​។​

​ឆ្លៀតឱកាស​នោះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ សមាជិក​សមាជិកា​រដ្ឋ​សភា​ទាំងអស់ ដែល​បាន​បរិច្ចាគ​ថវិកា​ចូលរួម​ជាមួយ​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធ​ជំងឺ​កូ​វីដ​១៩ និង​បាន​ចុះ​អប់រំ ផ្សព្វផ្សាយ ចែក​ម៉ាស អាល់កុល និង​សម្ភារ​មួយចំនួនទៀត ដល់​ពលរដ្ឋ​ឲ្យ​បាន​យល់ដឹង និង​មាន​មធ្យោបាយ​ការពារ​ពី​ជំងឺ​នេះ ហើយក៏​បានស្នើ​ដល់​សមាជិក​សមាជិការ​ដ្ឋ​សភា​ទាំងអស់​បន្តសកម្មភាព​នេះ​ទៀត ក្នុងការ​ប្រយុទ្ធប្រឆាំង​វីរុស​កូ​រ៉​ណា​នេះ​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​ដាក់ចេញ​នូវ​វិធានការ​នានា​ប្រកបដោយ​ភាពម៉ឺងម៉ាត់ មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​ទប់ស្កាត់​ជំងឺ​នេះ​ទាន់ពេលវេលា​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០ នេះ កម្ពុជា​បាន​រកឃើញ​អ្នកជំងឺ COVID-19 សរុប​ចំនួន ១២២​ករណី ប៉ុន្តែ​បានជា​សះស្បើយ ចំនួន​១១០​នាក់ ពោល​មានន័យថា​បច្ចុប្បន្ននេះ មាន​អ្នកជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា តែ ១២​នាក់​ប៉ុណ្ណោះ​៕​ដោយ​៖​កូ​ឡាប​

×