Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម័យ​កូ​វីដ​១៩ ៖ អាស៊ាន​និង​អាមេរិក ដាក់ចេញ​ផែនការ ថែរក្សា​ខ្សែសង្វាក់​ផ្គត់ផ្គង់ និង​ការធានា​ដឹកជញ្ជូន​ទំនិញ​សំខាន់ៗ ការផ្គត់ផ្គង់​ថ្នាំ​ព្យាបាល និង​ស្បៀងអាហារ​

​ភ្នំពេញ​៖ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​ប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល នៃ​កិច្ចប្រជុំ​ពិសេស រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហរដ្ឋអាមេរិក តាមរយៈ​ប្រព័ន្ធ​វីដេអូ (Videoconference) ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ​-១៩ នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា កិច្ចប្រជុំ​បានកត់សម្គាល់​ពី​សារសំខាន់ នៃ​វិធីសាស្ត្រ​របស់​រដ្ឋាភិបាល និង​សង្គម​ទាំងមូល ក្នុងការ​ដោះស្រាយ​វិបត្តិ​នេះ​។ ដើម្បី​សម្រេច​គោលដៅ​នេះ អង្គប្រជុំ​បានទទួល​ស្គាល់​នូវ​តួនាទី ដែល​មិនអាច​ខ្វះ​បាន​របស់​វិស័យ​ឯកជន អង្គការ​ក្នុង​តំបន់ និង​អន្តរជាតិ ទាំងឡាយ ក្នុង​ថែរក្សា​ខ្សែសង្វាក់​ផ្គត់ផ្គង់ និង​ការធានា​ដឹកជញ្ជូន​ទំនិញ​សំខាន់ៗ ជាអាទិ៍ ការផ្គត់ផ្គង់​ថ្នាំ​ព្យាបាល និង​ស្បៀងអាហារ​។ ការធ្វើ​អនាម័យ​សមរម្យ និង​ការរក្សា​ចម្ងាយ​ពីគ្នា ដើម្បី​កាត់បន្ថយ​ការរីក​រាលដាល​នៃ​វីរុស ហើយ​ដូច្នេះ បន្ធូរបន្ថយ​សម្ពាធ​លើ​ប្រព័ន្ធ​ថែទាំ​ង​សុខភាព​។​

​កិច្ច​ប្រជុំបាន​ពិភាក្សា​អំពី​ជំហាន​ផ្សេងៗ​បន្ថែមទៀត ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ខាង​វិស័យ​សុខាភិបាល​សាធារណៈ រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក ជាពិសេស​ក្នុងការ​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​១៩ តាមរយៈ​ការគាំទ្រ​គ្នា​ទៅវិញទៅមក និង​ការចូលរួម​ថ្នាក់ខ្ពស់​។ បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន បាន​សម្តែង​នូវ​ការកើត​សរសើរ​យ៉ាងខ្លាំង​ចំពោះ​សហរដ្ឋអាមេរិក ក្នុងការ​គាំទ្រ​ចំពោះ​វិស័យ​សុខាភិបាល​សាធារណៈ​របស់​អាស៊ាន ជាអាទិ៍ មាន​ទាំង​ការផ្តល់​ជំនួយ​ចំនួន​ជាង​៣៥​លាន​ដុល្លារ​អាមេរិក​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន ក៏បាន​គូសបញ្ជាក់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងឡាយ​ដែល​បានដាក់​ចេញ​ដោយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ដើម្បី​បង្កើតឡើង​នូវ​មូលនិធិ​អាស៊ាន សម្រាប់​ឆ្លើយតប​នឹង​ជំងឺឆ្លង​កូ​វីដ​១៩ ក្នុង​គ្រាអាសន្ន ផ្នែក​សុខាភិបាល​សាធារណៈ ដើម្បី​ដោះស្រាយ​បញ្ហា​ជំងឺឆ្លង​កូ​វីដ​១៩​នេះ និង​ការ​ផ្ទុះឡើង​នូវ​ជំងឺ​នេះ​ម្តង​ទៀង នាពេល​អនាគត​៕​ដោយ​កូ​ឡាប​

×