Malia Obama កូនស្រីច្បងរបស់អតីតប្រធានាធិបតអាមេរិក Barack Obama ត្រូវបានគេឃើញសម្តែងភាពស្និទ្ធស្នាលជាមួយមិត្តប្រុសសញ្ជាតិអង់គ្លេស ខណៈពេលពួកគេទាំងពីរសុទ្ធសឹងជានិស្សិតនៃសកលវិទ្យាល័យ Harvard នាបុរីញូវយ៉ក។
Malia Obama កូនស្រីអតីតប្រធានាធិបតីអាមេរិក Barack Obama បង្ហាញវត្តមាននៅ Soho, អាមេរិក កាលពីថ្ងៃទី ២០ មករា ក្បែរមិត្តប្រុសសញ្ជាតិអង់គ្លេស Rory Farquharson។
អ្នកទាំងពីរសុទ្ធសឹងជានិស្សិតនៅសកលវិទ្យាល័យ Harvard ដ៏ល្បីល្បាញ។ ពួកគេបានចូលរៀននៅទីនេះកាលពីឆ្នាំទៅមិញ
Malia និង Rory។ ត្រូវបានគេឃើញដើរសន្ទនាជាមួយគ្នានៅតាមដងវិថី។
បញ្ចប់ការសិក្សានៅសាលាឯកជនមួយនាខែមិថុនា ឆ្នាំទៅមិញ ។ Malia សម្រេចផ្អាកការសិក្សា១ឆ្នាំមុនពេលចូលសិក្សានៅសកលវិទញយាល័យ Harvard។
Rory ជានិស្សិតល្បីល្បាញនៅ Rugby School ដែលជាសាលាឯកជនលំដាប់ដំបូងនៅអង់គ្លេស។ ថ្លៃសិក្សានៅសាលានេះប្រមាណ 42.500 ដុល្លារ ១ឆ្នាំ។ ក្រៅពីរៀនពូកែ មិត្តប្រុសរបស់ Malia ក៏ជាអ្នកលេងកីឡាបានច្រើនប្រភេទ។
តាម Daily Maily ឪពុករបស់លោក Rory។ ជានាយកទ្រព្យសម្បត្តិ នៃសម្ព័ន្ធគ្រប់មូលនិធិវិនិយោគ នាក្រុងឡុង ប្រទេសអង់គ្លេស។
កាលពីខែវិច្ឆិកា ២០១៧ គេឃើញអ្នកទាំងពីរបានឱបថើបគ្នានៅកណ្តាលហ្វូងមនុស្ស ពេលប្រកួតបាល់ទាត់រវាងសកលវិទ្យាល័យ Harvard និង Yale។
កូនស្រីច្បងរបស់លោកអូបាម៉ា ធ្លាប់ជាមូលបទនៃការជជែកវែកញែក ចំពោះទង្វើត្រូវបានចាត់ទុកថា ពុំសមស្របនឹងវ័យរបស់ខ្លួនជាអាទិ៍៖ ជក់បារី ស្លៀកពាក់សិចស៊ី រាំរែកនៅកណ្តាលហ្វូងមនុស្ស៕ អាទិត្យ