Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពានដែក​បេ​ឡេ​មួយ​ខ្សែ ជា​សរសៃឈាម​សេដ្ឋកិច្ច ត​ភ្ជាប់​ទៅ​ស្រុក ចំនួន​៤ នៅ​ស្រុក​បាណន់​

​បាត់ដំបងៈ ស្ពានដែក​បេ​ឡេ​ថ្មី​បន្ថែម​មួយ​ខ្សែ​ទៀត ជា​សរសៃឈាម​សេដ្ឋកិច្ច ត​ភ្ជាប់​ទៅ​ស្រុក​ចំនួន​៤ នៅ​ស្រុក​បាណន់ ដែលជា​អំណោយ​​របស់​សម្តេច​ក្រឡាហោម​ស ខេង តាមរយៈ​ក្រុមការងារ​ចុះជួយ​ក្នុងស្រុក​បាណន់ បាន​កំពុងដំណើរការ​សាងសង់ ស្ថិតនៅក្នុង​ឃុំ​ក​ន្ទឺ​១ ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

​ឯកឧត្តម​សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​បាណន់ បាន​មាន​ប្រ​
​សាសន៍​ថា នៅពេល​ចុះ​ត្រួត​ពិនិត្យមើល​ការដ្ឋាន​សាងសង់​ស្ពាន​បេ​ឡេ កាលពី​ចុង​សប្តាហ៍​ថ្មីៗ ស្ថិតនៅក្នុង​ឃុំ​ក​ន្ទឺ​១ ស្រុក​បាណន់ ខេត្តបាត់ដំបង ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ក្រឡាហោម​ស ខេង តាមរយៈ​ក្រុមការងារ​ចុះជួយ ក្នុងស្រុក​បាណន់​។ ការផ្តល់​ស្ពានដែក​បេ​ឡេ​ថ្មី​បន្ថែម​មួយ​ខ្សែ​ទៀត​នេះ គឺជា​ស្ពាន​ដែល​ផ្តល់នូវ​សរសៃឈាម សេដ្ឋកិច្ច ដើម្បី​ត​ភ្ជាប់​ទៅកាន់​បណ្តា​ស្រុក​សំខាន់ៗ​ចំនួន​៤ រួមមាន​ស្រុក​សង្កែ ស្រុក​បាណន់ ស្រុក​គាស់ក្រឡ និង​ស្រុក​សំឡូត​។

ស្ពានដែក​បេ​ឡេ​ថ្មី​មួយ​ខ្សែ​នេះ ពិតជា​ផ្តល់នូវ​សារប្រយោជន៍ យ៉ាងសំខាន់​ជួយ​ដល់​ប្រជាពលរដ្ឋ ក្នុងស្រុក​បាណន់ ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ រស់នៅក្នុង​ឃុំ​ក​ន្ទឺ​១​នេះ​តែម្តង​។ កន្លងមក​នៅ​អំឡុង​ឆ្នាំ​២០១២-២០១៣ សម្តេច​ក្រឡាហោម បាន​ទទួលយក​សំណូមព រ​ដោយ​ទទូច​ពី​ប្រជាពលរដ្ឋ រស់នៅក្នុង​ភូមិ​ឃុំ​ខាងលើ ដែល​ចង់បាន​ស្ពាន ដើម្បី​ងាយស្រួល​ឆ្លងកាត់ ក្នុង​ការដឹក​កសិផល​កសិកម្ម ទៅកាន់​ទីផ្សារ​នានា​។

ស្ពាន​បេ​ឡេ​ថ្មី ដែល​កំពុងតែ​សាងសង់​នេះ គឺមាន​ប្រវែង​១២៦​ម៉ែត្រ និង​ទទឹង​៤,២០​ម៉ែត្រ បានចាប់ផ្តើម​សាងសង់ កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០ ដោយ​កងកម្លាំង​វិស្វកម្ម ស្ថិតនៅក្នុង​ភូមិសាស្ត្រ ភូមិ​សេក​សក​ជាប់​នឹង​ព្រំប្រទល់​ភូមិ​ទួល​ធ្នង់ ឃុំ​ក​ន្ទឺ​១ ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា ការសាងសង់​ស្ពាន​ថ្មី​មួយ​ខ្សែ​នេះ ដែលមាន​តម្លៃ​ប្រមាណ​ជា ២៧​ម៉ឺន​ដុល្លារ​អាមេរិក​។ ស្ពាន​នេះ​គ្រោង​នឹង​បញ្ចប់​ក្នុងការ​សាងសង់ នៅក្នុង​អំឡុង​ខែសីហា ឆ្នាំ​២០២០ ខាងមុខនេះ​។​

​ឯកឧត្តម ងួន រតនៈ បាន​សំណូមពរ និង​ជំរុញ​ឲ្យ​កងកម្លាំង​វិស្វកម្ម ធ្វើការ​កែលម្អ​បន្ថែម​ជើង​សសរ​ទម្រ​ស្ពាន​ចំនួន​៦​សសរ​បន្ថែមទៀត ដើម្បី​ជាការ​ត្រៀម​ទុកជា​ស្រេច ទៅ​ថ្ងៃ​អនាគត ដោយ​អាច​ប្រែក្លាយ​ស្ពាន​បេ​ឡេ​នេះ ឲ្យ​ទៅជា​ស្ពានថ្ម នៅពេលណា​ដែល​ប្រទេសជាតិ រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​។ កម្លាំង​វិស្វកម្ម ដែល​កំពុងតែ​អនុ​វ​ត្គ​គម្រោង​សាងសង់ ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​សាងសង់​ស្ពាន ឲ្យ​បាន​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស​៕

ដោយៈ អ៊ុង​សា​រុំ​

×