Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការ​នីតិកម្ម​រដ្ឋសភា ពិនិត្យ និង​ពិភាក្សា លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​

​ភ្នំពេញ​៖ បន្ទាប់ពី​បាន​សេចក្តីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២២ ខែឧសភា ឆ្នាំ​២០២០ នៅ​វិមាន​រដ្ឋសភា ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា បាន​ដឹកនាំ​សមាជិក​គណៈកម្មការ​ប្រជុំ ដើម្បី​ពិនិត្យ និង​ពិភាក្សា លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​។​

​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៉ែន បញ្ញា បាន​បន្ថែមថា ក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះសន្ធិសញ្ញា​ទាំង​ទ្វេភាគី ទាំង​ពហុភាគី ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន ជាពិសេស​សន្ធិសញ្ញា​ទាក់ទង​នឹង​ការធ្វើ​បត្យាប័ន ការផ្ទេរ​ទណ្ឌិត និង​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​។
​ឯកឧត្តម​បញ្ជាក់ថា សេចក្តីព្រាងច្បាប់​ស្តីពី ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​នេះ គឺជា​ការចាំបាច់​ដែល​មិន​ត្រឹមតែ​បង្កើត ឱ្យមាន​នីតិវិធី​ផ្ទៃក្នុង​មួយ​ច្បាស់លាស់ បំពេញបន្ថែម​ឱ្យ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ដើម្បី​ធានា​ដល់​ការអនុវត្ត​សន្ធិសញ្ញា​នានា ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​ប៉ុណ្ណោះ​ទេ​។ ប៉ុន្តែ​ថែមទាំង​បង្កើតឱ្យមាន​មូលដ្ឋាន​គតិយុត្ត​មួយ ដែល​បម្រើ​ដល់​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ ជាមួយនឹង​ប្រទេស​ជា​មិត្ត ដោយ​ឈរលើ​គោលការណ៍​នៃ​ការគោរព​អធិបតេយ្យ និង​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​ទៀត ផងដែរ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៉ែន បញ្ញា បានស្នើ​ដល់​សមាជិក​គណៈកម្មកា​រ ពិនិត្យ និង​សិក្សា​ទៅលើ​សេចក្តីព្រាងច្បាប់​នេះ​ឲ្យ​បាន​ល្អិតល្អន់ និង​គ្រប់​ជ្រុងជ្រោយ ដើម្បី​ជួបប្រជុំ​ជាមួយ​តំណាង​រាជរដ្ឋាភិបាល ក្នុងពេល​ឆាប់ៗ​នេះ​៕

ដោយ​៖​កូ​ឡាប​

×