Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​និង​កម្ពុជា ជួយ​យកអាសា​គ្នា​ទៅវិញទៅមក ពួតដៃគ្នា ក្នុង​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​វីរុស

​ភ្នំពេញ​៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែងថា ក្នុង​ដំណើរ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស ភាគី​ទាំងពីរ​(​កម្ពុជា​និង​ចិន​) បាន​សាមគ្គី​គ្នា សហការគ្នា​យ៉ាង​ស្អិតល្មួត ហើយ​ការជួយ​ផ្នែក​វេជ្ជសាស្ត្រ ដែល​បានផ្តល់​ដោយ​ចិន ពិសេស​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​យោធា​ចិន បាន​ជួយ​កម្ពុជា កាន់​តែមាន​ទំនុកចិត្ត និង​កាន់​តែមាន​ភាពកក់ក្តៅ​។​

​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា នា​ថ្ងៃទី​២២ ខែឧសភា ក្រសួងការពារជាតិ​ក​ម្ពុ​ជា បានរៀបចំ​ពិធី​បំពាក់​គ្រឿង ឥស្សរ​យ​យស ជូន​ដល់​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​យោធា​ចិន ដែលជា​ក្រុម​ជំនួយ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស ជូន​ចំពោះ​កម្ពុជា ហើយ​ពិធី​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ជាការ​សរសើរ ជូន​ដល់​ក្រុម​អ្នកជំនាញ ដែល​បានរួម​ចំណែក​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​វីរុស ជូន​ដល់​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា​។ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​, លោក​Li Jingfeng អនុព័ន្ធយោធា នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា និង​មន្ត្រី​ផ្សេងទៀត អញ្ជើញ​មាន​វត្តមាន​ក្នុង​ពិធី​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​បំពាក់​គ្រឿង​ឥស្សរិយយស ដោយផ្ទាល់ ជូន​ដល់​អ្នកជំនាញ​ទាំង​៤​រូប​។
​សម្តេច​ពិជ័យ​សេនា មានប្រសាសន៍ថា ភាគី​កម្ពុជា​សូម​ថ្លែងអំណរគុណ ដល់​ភាគី​ចិន ដែល​បាន​ចាត់​បញ្ជូន​ក្រុម​ជំនាញ​យោធា​វេជ្ជសាស្ត្រ ទប់ស្កាត់​នឹង​ជំងឺ​វីរុស មកកាន់​ប្រទេស​កម្ពុជា និង​ព្រមទាំង​បាន​ផ្តល់ជំនួយ​ជា​សម្ភារ​ទប់ស្កាត់​ជាច្រើន​ផងដែរ​។ កិច្ចការ​នៃ​ក្រុម​ជំនាញ​យោធា​វេជ្ជសាស្ត្រ​ចិន មាន​ភាព​លេចធ្លោ​ខ្លាំង បាន​ជួយ​បណ្តុះបណ្តាល​ដល់​មន្ត្រី​យោធា​វេជ្ជសាស្ត្រ​កម្ពុជា យ៉ាងច្រើន​ផងដែរ ហើយ​ក៏បាន​ចែករំលែក បទពិសោធន៍ និង​មធ្យោបាយ នៃ​ការទប់ស្កាត់​នឹង​ជំងឺ​វីរុស ជួយ​លើកកម្ពស់​សមត្ថភាព និង​អត្ថប្រយោជន៍​សំខាន់ៗ ក្នុងការ​តប​ទល់​ជាមួយនឹង​ជំងឺ​វីរុស​មួយ​នេះ​។ ក្នុង​ដំណើរ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស ភាគី​ទាំង​ពីរបាន​សាមគ្គី​គ្នា សហការគ្នា​យ៉ាង​ស្អិតល្មួត ហើយ​ការជួយ​ផ្នែក​វេជ្ជសាស្ត្រ ដែល​បានផ្តល់​ដោយ​ចិន បាន​ជួយ​កម្ពុជា​កាន់តែ​មាន​ទំនុកចិត្ត និង​កាន់​តែមាន​ភាពកក់ក្តៅ​។​

​ឯកអគ្គរដ្ឋទូត​ចិន មានប្រសាសន៍ថា ចិន​និង​កម្ពុជា ជួយ​យកអាសា​គ្នា​ទៅវិញទៅមក ពួតដៃគ្នា​ក្នុង​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​វីរុស យក​សកម្មភាព​ជាក់ស្តែង មក​បង្ហាញ​ពី​ភាព​ត្រចះត្រចង់ នៃ​សហគមន៍​ជោគវាសនា​រួម បង្កើត​គំរូ​សម្រាប់​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​វីរុស សម្រាប់​កិច្ចសហប្រតិបត្តិការ​ស​ហគ​មន៍​អន្តរជាតិ​។ ខណៈពេលដែល​ចិន កំពុងតែ​ជួប​ការលំបាក​បំផុត ក្នុង​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​ក្នុងប្រទេស កម្ពុជា បានផ្តល់​ការគាំទ្រ​យ៉ាង​មុតមាំ​បំផុត ជូន​ដល់​ភាគី​ចិន​។ ភាគី​ចិន សូម​វាយតម្លៃ​ខ្ពស់​ដល់​កម្ពុជា ដែល​បាន​ប្រកាន់​ភ្ជាប់​ភាព​ទៀងត្រង់ សច្ចធម៌ លើ​ឆាក​អន្តរជាតិ បាន​ប្រឆាំងនឹង​ជាមួយ​ការប្រើ​ស្ថានភាព នៃ​ជំងឺ​វីរុស​មកជា​លក្ខណៈ​នយោបាយ និង​លាប​ពណ៌​បង្ខូចឈ្មោះ​អ្នកដទៃ​។ ឆ្នាំនេះ ជា​ខួប​អនុស្សាវរីយ៍​១០​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ដៃគូ កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រវាង​ចិន​និង​កម្ពុជា ជា​ខួប​អនុស្សាវរីយ៍​១​ឆ្នាំ នៃ​ការចុះហត្ថលេខា​អនុវត្ត​ផែនការ​សកម្មភាព កសាង​សហគមន៍​ជោគវាសនា​រួម រវាង​ចិន​និង​កម្ពុជា​។ យើង​ត្រូវតែ​អនុវត្ត​កុង​សុង​ស៊ី​ស ដែល​បាន​កំណត់ដោយ​ថ្នាក់ដឹកនាំ​យោធា​ទាំងពីរ​ប្រទេស ឲ្យ​បានល្អ រៀបចំ​កិច្ច​ទប់ស្កាត់ និង​កិច្ច​សហប្រតិបត្តិ​ជាក់ស្ដែង សម្រាប់​ជំងឺ​វីរុស​។ ក្រោយពី​ឆ្លងកាត់​ការ​លត់​ដំ​នៃ​ជំងឺ​វីរុស នឹង​ជួយ​ជំរុញ​ទំនាក់ទំនង​យោធា​ទាំងពីរ​ប្រទេស ឈានទៅរក​ដំណាក់កាល​ថ្មី​មួយ និង​រួមគ្នា​ចូលរួម​លះបង់ ក្នុង​បញ្ហា​ប្រឈម​នេះ លើ​សកលលោក និង​ក្នុង​តំបន់​។​

​គួរ​បញ្ជាក់ថា ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ ដែលជា​ក្រុម​ជំនួយ​ក្នុង​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​វីរុស ដែល​បាន​ចាត់​បញ្ជូន​ដោយ​កងទ័ព​រំដោះប្រជាជន​ចិន ជូន​ចំពោះ​ប្រទេស​កម្ពុជា បាន​មកដល់​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៤ ខែមីនា ហើយ​រយៈពេល​២​ខែ​កន្លងមកនេះ ក្រុម​អ្នកជំនាញ​និង​ភាគី​កម្ពុជា បានរួម​សុខទុក្ខ​ជាមួយគ្នា បាន​ខិតខំ​ប្រឹងប្រែង​ពុះពារ​ក្នុង​សង្គ្រាម​ជំងឺ​វីរុស​នេះ ហើយ​ក៏បាន​បង្កើត​ជាម​នោ​ស​ញ្ចេ​ត​នា​ដ៏​សែន​ជ្រាលជ្រៅ​បំផុត ដែល​មិនអាច​កាត់ផ្ដាច់​បាន​៕

ដោយ​៖​កូ​ឡាប​

×