Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំរីព្រៃ​ញី ១​ក្បាល ដែល​ឆ្លង​ពី​ថៃ ចូលមក​ខេត្តបាត់ដំបង ឥឡូវ​បាន​វិលត្រឡប់​ទៅ​ថៃ​វិញ បន្ទាប់ពី​ជាន់​កសិករ​ខ្មែរ​ម្នាក់​ឲ្យ​របួស

ព្រំដែន​កម្ពុជា ថៃ ៖ ក្រោយ​ចូលមក​ទឺ​កដី​កម្ពុជា​១០​ថ្ងៃ ដែល​បង្កក្តី​រីករាយ​នឹង​វត្តមាន​ពី​ភាពត្រជាក់ត្រជុំ (​និមិត្តរូប​នាំ​ទឹកភ្លៀង​)​ផង​ក្តី​ភ័យខ្លាច ព្រួយបារម្ភ​សុវត្ថិភាព​ផង ហើយ​ចុងក្រោយ​វា​បាន​ជាន់​បង្ក​របួសធ្ងន់​ស្ត្រី​កសិករ​ខ្មែរ​ម្នាក់​កាលពី​ថ្ងៃទី​១៨​មករា​ថ្មី​នេះ ដំរីព្រៃ​ញឺ​១​ក្បាល​បាន​វិល​ទៅ​ថៃ​វិញ​ដោយ​សុវត្ថិភាព។​

យោង​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ស្រុក​ខ្លង​ហាត​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ ក៏​ដូច​មន្ត្រី​បរិស្ថាន​ខេត្តបន្ទាយមានជ័យ​និង​បាត់ដំបង​អោយដឹងថា ៖ ដំរីព្រៃ​នោះបាន​វិល​ចូល​ទៅដល់​ទឺ​កដី​ថៃ​នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២០​មករា ២០១៨ ហើយ​ម៉ោង​៥​ល្ងាច​វា​បាន​ទៅដល់​ព្រំ​ឃុំ​ទ័ព​ដំរី​ស្រុក​សយ​ដាវ​ខេត្ត​ច័ន្ទបូរី​។​

ដំរី​បាន​ឆ្លងកាត់​ព្រំដែន​កម្ពុជា​នៅក្បែរ​ច្រក​អូរ​អន្លក់ស្រុក​កំរៀង​ខេត្តបាត់ដំបង ហើយ​ក្រោយមក​គេ​ឃើញ​វាឆ្លង​កាត​ថ្នល់​កៅស៊ូ​មួយ​ក្នុង​ទឹកដី​ថៃ​។​

សូម​រំលឹកថា ដំរី​ញី​១​ក្បាល​នោះបាន​ចូលមក​ប្រទេស​កម្ពុជា​តាម​ស្រុក​សំពៅ​លូន​កាលពី​ថ្ងៃទី​១០​មករា​ឆ្នាំ​២០១៨ ហើយ​១​ថ្ងៃ​បន្ទាប់​គេ​ឃើញ​វា​នៅ​ច្រមុះ​ភ្នំ​យាយ​សំ​នៃ​តំបន់​ការពារ​ជម្រក​សត្វព្រៃ​រនាមដូនសំ​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​។​តម​កវា​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​នេះ រួច​ទៅ​ស្រុក​សំពៅ​លូន ភ្នំ​ព្រឺ​ក ខេត្តបាត់ដំបង ដោយ​ដើរ​ទាំងយប់​ទាំង​ថ្ងៃ​កាត់​ចម្ការ​ច្បារ​ដំណាំ វាលស្រែ​និង​តាម​ភូមិ​អ្ម​ក​ស្រុក​។​

ដល់​ម៉ោង​២​និង​៣០​នាទី​យប់​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ភ្នំ​ណាំ​សាប​ស្ថិតនៅ​ក្នុងភូមិ​ដំណាក់​ក្សាន្ត ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ដំរី​បាន​ជាន់​ស្ត្រី​កសិករ​ម្នា​ក់ចក់ កឹម​ហៃ អាយុ​៣២​ឆ្នាំ របួស​បាក់​ស្មា​ត្រង់​បោះដៃផុត​ខាងឆ្វេង​ដែល​មក​ស្នាក់​សុ​ី​ឈ្នួល​ធ្វើ​ដំឡូង​នៅ​ទីនោះ​។​ស្ត្រី​មាន​លំនៅ​ភូមិ​ទំនប់​ដាច់ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ថរ​មានជ័យ​។​

ការបាត់បង់​ទៅវិញ​នូវ​ដំរី​នេះ វា​ក៏រ​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​និង​លទ្ធភាព​នៅមាន​ក​ម្រិត​របស់​មន្ត្រី​និង​ប្រជាជន​កម្ពុជា​ក្នុងការ​ទាក់​ឬ​ធ្វើយ៉ាងណា​អោយ​ដំរី​នេះ​អាច​ស្ថិតនៅក្នុង​ទឹកដី​កម្ពុជា​ផងដែរ​។​
៤​ថ្ងៃក្រោយ គឺ​ថ្ងៃទី​២៤​មករា​នេះ អ្នកស្រុក​និយាយ​បញ្ជោះបន្សោក​ថា : ស្រឡះ​សាធុ ស្រឡះ​សាធុ ។ អ្នកភូមិ​ទាំងឡាយ​បង្ហាញ​អារម្មណ៍​និង​ទឹកចិត្ត​សោកស្តាយ​នូវ​ការបាត់បង់​ទៅវិញ​នូវ​ដំរី​១​ក្បាល​នោះ ។​ពួកគេ​ខកចិត្ត​នឹង​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ​កម្ពុជា​យើង​ថា គ្មាន​ការយក​វិត្ត​ទុកដាក់ ទទួលខុសត្រូវ​និង​អសមត្ថភាព ដែល​មិនអាច​កៀង​ឬ​ប្រើ​វិធីសាស្ត្រ​ទាក់ដំរី​ព្រៃ​នោះ​ទុក​នៅ​កម្ពុជា​បាន​៕ ដោយ ៖ បន្ទាយ

×