Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៣​ខែ​ចុង​ក្រោយនេះ ការផ្សព្វផ្សាយ​ដំណឹង​ក្លែងក្លាយ ព័ត៌មាន​មិន​ពិត ញុះញង់ រិះគន់ និង​ជេរប្រមាថ​ថ្នាក់ដឹកនាំ ជាង​ ៣០០​ ករណី និង​លុប​អាជ្ញាប័ណ្ណ​ចំនួន ៣

​ភ្នំពេញ​៖ គណៈកម្មការ​តាមដាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​នៃ​ក្រសួង​ព័ត៌មាន បើក​កិច្ចប្រជុំពេញអង្គ​លើកដំបូង​។ បើ​យោង​របាយការណ៍​របស់​គណៈកម្មការ​តាមដាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយបាន​ឲ្យ​ដឹងថា ចាប់​ថ្ងៃទី​២១ មីនា មកដល់​ថ្ងៃទី​២៧ ឧសភា ឆ្នាំ​២០២០​នេះ គណៈកម្មការ​បាន​ស្រង់​ប្រភព​ដែល​ផ្សព្វ​ផ្សាយដំណឹង​ក្លែងក្លាយ​ព័ត៌មាន​មិន​ពិត ញុះញង់ រិះគន់ និង​ជេរប្រមាថ​ថ្នាក់ដឹកនាំ សរុប​ចំនួន​៣៣១ ករណី ក្នុងនោះ ក្រសួង​ក៏​លុប​អាជ្ញាប័ណ្ណ​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​ដែល​ផ្សាយ​ព័ត៌មាន​បំពាន​ច្បាប់​ធ្ងន់ធ្ងរ​ចំនួន​៣​អង្គភាព​។

​ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​គណៈកម្មការ​តាមដាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​ព័ត៌មាន បាន​បើក​កិច្ចប្រជុំពេញអង្គ របស់​គណៈកម្មការ​តាមដាន​កា​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​។ មានប្រសាសន៍​លើកឡើង នាឱកាស​នោះ ឯកឧត្តម អ៊ុក ប្រាថ្នា បាន​ជំរុញ​ដល់​អង្គភាព​ផ្សព្វផ្សាយ​របស់​រដ្ឋ​ទាំងអស់ ត្រូវ​ឈានមុខ​គេ​ក្នុង​ការផ្សាយ​ព័​ត៌ មាន​ពិត​ត្រឹមត្រូវ ច្បាស់លាស់ ទាន់ពេលវេលា ដើម្បី​រួមគ្នា​ប្រឆាំង ឆ្លើយតប​ទាន់ពេល​នូវ​រាល់ ព័ត៌មាន​ក្លែងក្លាយ ដែល​កើតមានឡើង​ជាច្រើន នាពេល​បច្ចុប្បន្ននេះ​។ ជាងនេះទៅទៀត​ក៏ ត្រូវមាន​វិធានការ​រដ្ឋបាល​ចំពោះ​អ្នក ដែល​បាន​ផ្ស​ព្ធ​ផ្សាយ​ព័ត៌មាន​មិន​ពិត នាំអោយ​មានការ ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ថ្នាក់ដឹកនាំ ។​

​ឯកឧត្តម បាន​បន្ដថា គណៈកម្មការ​នេះ មាន​ភារកិច្ច​តាមដាន​ការផ្សាយ​ព័ត៌មាន​ក្លែងក្លាយ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា និង​ដំណឹង​មិន​ពិត តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​។ ធ្វើការ​ឆ្លើយតប​ជូន សាធារណជន​អោយបាន​ទាន់ពេលវេលា តាម​គ្រប់​មធ្យោបាយ​ដែលមាន​ស្រាប់ ជាពិសេស​ត្រូវ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ឬ​ក្រុមហ៊ុន​បណ្តាញ​ទំនាក់ទំនង​សង្គម ដើម្បី​រាំងខ្ទប់ (Block) គេហទំព័រ គណនី ឬ​ទំព័រ​(Page) ទាំងឡាយ​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ព័ត៌មាន​នាំ​ឲ្យ​មាន ការ​ជ្រួលច្របល់​ក្នុងសង្គម និង​ស្នើសុំ​គោលការណ៍ ដើម្បី​អនុវត្តន៍ ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​ឯកឧត្តម សង្ឃឹម​ជឿជាក់ថា ថ្នាក់ដឹកនាំ និង​សមាជិក​គណៈកម្មការ​តាមដាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ នឹង​បន្ត​រួមសហការ​គ្នា​តាមដាន​រាល់​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​ក្រុមការងារ​វាយបក ឆ្លើយតប​ចំពោះ​អ្វីដែល​មិនមែនជា​ការពិត​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នោះដែរ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន ក៏បាន​បញ្ជាក់ថា យើង​មិន​ត្រឹមតែ​តាមដាន​ព័ត៌មាន​ក្លែងក្លាយ​ប៉ុណ្ណោះ​ទេ សម្រាប់​ព័ត៌មាន​ញុះញង់ ជេរប្រមាទ​ថ្នាក់ដឹកនាំ ក៍​ត្រូវ​ត្រួតពិនិត្យ​តាមដាន​ដែរ ។

ទាក់ទង​ជាមួយនឹង​ការងារ​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ យើង​ឃើញថា ក្នុងអំឡុងពេល​ដែលមាន​បញ្ហា​ប្រឈម ទាក់ទង​ជំងឺ​កូ​វីដ​១៩​នេះ ក្នុង​ចន្លោះ​ខែមីនា និង​ខែមេសា យើង​ឃើញ​មានការ​រីកលូតលាស់​ច្រើន ប៉ុន្តែ​មកដល់ពេលនេះ យើង​ឃើញ​វា​មាន​ចំនួន​ថយចុះ ប៉ុន្តែ​ក្រុមការងារ​យើង​នេះ​មិនមែន​ធ្វើ​តែ​ការងារ​ទាក់ទង​ជាមួយ​កូ​វីដ​ទេ គឺ​យើង​ធ្វើ​ការងារ​ទាក់ទង​ប្រឆាំង​និង ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​ញុះញង់ ជេរប្រមាទ​ថ្នាក់ដឹកនាំ ក៏​យើង​ត្រួត​ពិនិត្យមើល​ការងារ​នេះដែរ​។​

​ឯកឧត្តម ផុស សុវណ្ណ បាន​បញ្ជាក់ថា យើង​នឹង​បន្តធ្វើ​ការងារ​តាមដាន​ការងារ​រហូត​ទាំងអស់ នេះ​រហូត​ទៅ ទើបបានជា​ថ្ងៃនេះ យើង​មាន​កិច្ចប្រជុំ​ដូចជា​កិច្ចប្រជុំ​លើកដំបូង​មួយ ដើម្បី​ធ្វើយ៉ាងណា​យើង​កំណត់​នូវ​ភារកិច្ច កំណត់​នូវ​សកម្មភាព​មួយចំនួន សម្រាប់​ឲ្យ​ក្រុម​ដែលជា​សមាជិក​សមាជិកា​យើង​នៅតែ​បន្ត​តាមដាន​ការងារ​នេះ​តទៅទៀត​។​

​សូមបញ្ជាក់ថា ក្នុងចំណោម​ដំណឹង​ក្លែងក្លាយ​ព័ត៌មាន​មិន​ពិត ញុះញង់ រិះគន់ និង​ជេរប្រមាថ​ថ្នាក់ដឹកនាំ ចំនួន​៣៣១ គណៈកម្មការ​បាន​ចាត់វិធានការ​ដូចខាងក្រោម​៖ សេចក្តីជូនដំណឹង​រប​ស់អគ្គ​នាយក​ដ្នា​ន​ព័ត៌មាន និង​សោតទស្សន៍​ចំនួន​៤៩ ករណី​។​

​អគ្គស្នងការ​នគ​បាល​ជាតិ​ចំនួន​២៤ ករណី (​សម្រាប់​មុខសញ្ញា​នៅក្នុង​ប្រទេស បាន​ចាត់​វិ​ថា​ន​ការ​ជា​បន្តបន្ទាប់ ដោយឡែក​មុខសញ្ញា​ភាគច្រើន នៅក្រៅ​ប្រទេស កំពុង​កសាង​សំណុំរឿង ដោយសារ​កិច្ចសហការ​ជាមួយ​បណ្តា​ប្រទេស​ទាំងនោះ នៅមានកម្រិត​ហើយ​អគ្គនាយកដ្ឋាន​គ្រោង​បញ្ជូន​ថ្មី​២០​ករណី​ទៀត​។ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ចំនួន​២​ករណី (​បាន​បិទ​គេហទំព័រ​) ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ចំនួន​៨​ករណី (​លុប​មាតិកា​១ និង​បិទ​គណនី​២)​។ អគ្គនាយកដ្ឋាន បាន​អញ្ជើញ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត មិន​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន មក​អប់រំ ណែនាំ​ចំនួន​២​អង្គភាព (k01 និង​ផែនដី​ថ្មី​PDT-News)​។ លុប​អាជ្ញាប័ណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ផ្សាយ​ព័ត៌មាន បំពាន​ច្បាប់​ធ្ងន់ធ្ងរ​ចំនួន ៣ អង្គភាព គឺ​(​គេហទំព័រ​TVFB គេហទំព័រ​ចក្រ​វា​ឡ​ធី​វី​អន​ឡាញ និង​វី​ទ្យុ​រិទ្ធី​សែន​)៕

​ដោយ​៖​កូ​ឡាប​

×