Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋាន​ពន្ធដា​រ រំលឹក​ការប្រកាស​បង់ពន្ធ​លើ​អចលនទ្រព្យ និងពន្ធ​លើដី​ធ្លី​មិនបាន​ប្រើប្រាស់ សម្រាប់​ឆ្នាំ​២០២០

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានចេញ​សេចក្តីជូនដំណឹង ស្តីពីការ​រំលឹក​ការប្រកាស​បង់ពន្ធ​លើ​អចលនទ្រព្យ​និង​/​ឬ ពន្ធ​លើដី​ធ្លី​មន​បាន​ប្រើប្រាស់​សម្រាប់​ឆ្នាំ​២០២០​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ជម្រាបជូន​ដល់​ម្ចាស់​អចលនទ្រព្យ​ទាំងអស់ ដែលមាន​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​ទាំងអស់ ការប្រមូល​ពន្ធ​លើដី​ធ្លី មិនបាន​ប្រើប្រាស់ ការបង់ពន្ធ​លើ​អចលនទ្រព្យ និង​ការបង់ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់ សម្រាប់​ឆ្នាំ​២០២០ នឹងត្រូវ​ថ្ងៃ​ផុតកំណត់ ត្រឹម​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ ខាងមុខ​នេះហើយ ។​

​រហូតមកដល់​ពេលនេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​សង្កេតឃើញថា មាន​ម្ចាស់​អចល​ទ្រព្យ​មួយចំនួន​នៅ​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​ប្រភេទ​ទាំងនេះ​នៅឡើយ​ទេ ។​ដូចនេះ ដើម្បី​ជំរុញ​ការប្រមូល​ពន្ធ​លើ​អចលនទ្រព្យ និង​ឬ​ពន្ធ​លើដី​ធ្លី​មិនបាន​ប្រើប្រាស់ សម្រាប់​ឆ្នាំ​២០២០ នេះ បាន​អស់​លទ្ធភាព​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ចៀសវាង​បាន​នូវ​ការកកស្ទះ ការ​ប្រជ្រៀត​គ្នា​មក​បង់ពន្ធ​នៅ​ថ្ងៃ​ផុតកំណត់ ដែល​អាច​នាំ​ឲ្យ​បាន​បាតុភាព អសកម្ម​ដោយ​ប្រការ​ណាមួយ អគ្គនាយកដ្ឋាន​ពន្ធដា​រ សូម​ក្រើនរំលឹក​ដល់​ម្ចាស់​អចលនទ្រព្យ​ទាំងអស់ ដែល​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​មេត្តា រួសរាន់​អញ្ជើញ​មក​ប្រកាស​បង់ពន្ធ​ឲ្យ​បាន​ទាន់ពេលវេលា​។​

​ចំពោះ​ការខកខាន​មិនបាន​ដាក់​លិខិត​ប្រកាស​បង់ពន្ធ​ទាន់ពេលវេលា​កំណត់​ខាងលើ ម្ចាស់​អចលនទ្រព្យ​នឹងត្រូវ​រង​នូវ​ទោសទណ្ឌ តាមច្បាប់​ជា​ធរមាន​៕

​ដោយ​៖​កូ​ឡាប​

×