Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខណ្ឌដង្កោ និង ខណ្ឌ​៧​មករា​ រៀបចំ​សណ្តាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​

​ភ្នំពេញ ​៖​ ការបន្ត​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ខណ្ឌ​នាពេលនេះ​គឺ​ដោយ​មាន​ការណែនាំ​ជា​បន្តបន្ទាប់ ពី​លោក​អភិបាល​រាជធានី​ភ្នំពេញ​កន្លងមក ឱ្យ​រដ្ឋបាល​ខណ្ឌ​ទាំង​១២​ក្នុង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើ​ការរៀបចំ​សណ្តាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ ដោយ​មិន​ឱ្យ​ប្រជាពលរដ្ឋ​យក​ចំណី​ផ្លូវ​ធ្វើ​អាជីវកម្ម​តទៅទៀត​នោះ គេ​សង្ក​ត​ឃើញ មាន​រដ្ឋបាល​ខណ្ឌ​ទាំង​១២​នេះ​បាន​អនុវត្ត និង​ធ្វើ​សកម្មភាព​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ជា​ញឹកញាប់​និង​ជា​បន្តបន្ទាប់​។​

​ជាក់ស្ដែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ មករា​ឆ្នាំ​២០១៨​នេះ​រដ្ឋបាល​ខណ្ឌ​ចំនួន​២​បាន​បន្ត​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​ក្នុង​ខណ្ឌ​របស់​គេ​រៀងៗ​ខ្លួន​។​សម្រាប់​រដ្ឋបាល​ខណ្ឌដង្កោ​បានដាក់​កងកម្លាំង​សន្តិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​បណ្តោយ​ផ្លូវ ២១៧ ហៅ​ផ្លូវ​ចំការ​ដូង ក្នុង​សង្កាត់​ដង្កោ​ខណ្ឌ​ដង្កោ​បាន​រៀបរយ​មិន​ឱ្យ​ប្រជាពលរដ្ឋ ដាក់​ទំនិញ ឬ សម្ភារៈ លក់ដូរ នៅលើ​ចិញ្ចើមផ្លូវ ឬ ផ្លូវថ្មើ​ជើង​របស់​អ្នកដំណើរ តទៅ​ទៀត​ឡើយ​ដើម្បី​បើកផ្លូវ​ឱ្យ​ធំ​ទូលាយ​ងាយស្រួល​ធ្វើ​ចរាចរ​ទៅមក​និង​មាន​សោភ័ណ្ឌភាព​តាម​ដងផ្លូវ​ទៀតផង​។​ស្រប​ជាមួយ​គ្នា​នេះ​ដែរ​ដោយឡែក​នៅ​រដ្ឋបាល​ខណ្ឌ ៧​មករា ក៏​បាន​រៀបចំ​សណ្ដាប់ធ្នាប់​នៅតាម​បណ្តោយ​ផ្លូវនេរុ៍ ខាង​មុខ​ផ្សា​ដេប៉ូ គឺ​បាន​រៀបរយ​មិនឱ្យ​ប្រជាពលរដ្ឋ ដាក់​ទំនិញ ឬ សម្ភារៈ លក់ដូរ នៅលើ​ចិញ្ចើមផ្លូវ ឬ ផ្លូវថ្មើ​ជើង​របស់​អ្នកដំណើរ តទៅ​ទៀត​ឡើយ ។ ជាមួយគ្នា​នោះ អាជ្ញាធរ​ខណ្ឌ​បាន​រៀបចំ​បាញ់ថ្នាំ កំណត់​ឱ្យ​ប្រជាពលរដ្ឋ​លក់ មិន​ឱ្យ​ហៀរ​ដូច​មុន​ទៀត​ទេ បើ​មិន​ដូច្នោះ នឹង​មាន​វិធានការណ៍​ផ្លូវច្បាប់ ចំពោះ​អ្នក​មិន​អនុវត្ត​តាម​ការណ៍ណៃនាំ របស់​រដ្ឋបាល​ខណ្ឌ​នោះទេ​។​

​ទាក់ទិន​នឹង​បញ្ហា​ការធ្វើ​សណ្តាប់ធ្នាប់​នេះ មាន​ការលើកឡើង​ពី​សំណាក់ ប្រជាពលរដ្ឋ ជាច្រើន​ថា ការធ្វើ​សណ្តាប់ធ្នាប់​របស់​អាជ្ញាធ​រ​ខណ្ឌ​កន្លងមក “​ដូច​វែក​ចក​ក្នុង​ទន្លេ​” មានន័យ​ថា​៖​បង្ក្រាប​ខាងមុខ​អ្នកប្រព្រឹត្ត​នៅតែ​បន្ត​ធ្វើ​តាម​ក្រោយ​ជា​ដដែល​។ ដោយ​មាន​ផ្លូវ​ជាច្រើន ត្រូវបាន​ប្រជាពលរដ្ឋ​រំលោភ​ធ្វើ​អាជីវកម្ម ពិសេស​ផ្លូវ ទាំង​១១​ខ្សែ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រកាស​ឱ្យ​រដ្ឋបាល​ខណ្ឌ​ចុះ​រៀបរយ​ឱ្យបាន​ល្អ ដើម្បី​កាត់បន្ថយ​ការកកស្ទះ និង គ្រោះថ្នាក់​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ​៕​ ​ដោយ​៖​កូឡាប​

×