Tuesday, December 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន ៖ កម្ចាត់​ចោល ចំពោះ​ចលនា​សង្គ្រោះ​ជាតិ ដែល​ចង់​បំផ្លិចបំផ្លាញ​សន្តិភាព​នៅ​កម្ពុជា​

​ភ្នំពេញ​៖ លោក នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ថ្លែងថា កងយោធពល​ខេមរភូមិន្ទ ត្រូវតែ​ប្រឆាំង និង​កម្ចាត់​ចោល​ភ្លាម​ចំពោះ​ចលនា​សង្គ្រោះ​ជាតិ ដែល​មាន​បំណង​បំផ្លិចបំផ្លាញ​សន្តិភាព និង​សុខដុមរ​ម​នីយកម្មរ​បស់​ប្រជាជន​កម្ពុជា​។​

​លោក​ថ្លែង​បែបនេះ ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​យោធា​ឆ្នាំ​២០១៧ និង​ផ្សព្វផ្សាយ​ផែនការ សកម្មភាព​ការងារ​យោធា​ឆ្នាំ​២០១៨ របស់​កងពលធំ​អន្តរាគមន៍​លេខ​២ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០១៧​នេះ​។ លោក​បាន​បន្ថែមថា កងយោធពល​ខេមរភូមិន្ទ គឺជា​ឧបករណ៍​បម្រើ​រដ្ឋ​និង​ប្រជាជន កើតចេញ​ពី​ប្រជាជន មាន​តួនាទី​ភារកិច្ច ការពារ​រដ្ឋ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ការពារ​សន្តិភាព និង​សេចក្តីសុខ​របស់​ប្រជាជន ឱ្យបាន​គង់វង្ស ដើម្បី​ប្រមូលផ្តុំ​នូវ​សក្តានុពល​ទាំងឡាយ ក្នុង​គោលដៅ​តែមួយគត់ គឺ​ការអភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​រុងរឿង​ថែមទៀត​។ ប្រសិនបើ​ចលនា​សង្គ្រោះ​ជាតិ​កើតមានឡើង នៅ​កម្ពុជា​ពេលណា នោះ​កងយោធពល​ខេមរភូមិន្ទ នឹង​កម្ទេចចោល នៅពេល​នោះ​ភ្លាមៗ​តែម្តង​។​

កងយោធពល​ខេមរភូមិន្ទ បាន​ប្តេជ្ញាចិត្ត​រួចជាស្រេច​ក្នុង​ការការពារ​បុព្វហេតុ​ការថែរក្សា​សន្តិភាព ស្ថិរភាព ពង្រឹង​សន្តិភាព ហើយ​មិន​អនុញ្ញាត​ជា​ដាច់ខាត​ឲ្យ​អ្វីដែល​ជា​ចលនា​នេះ​កើតឡើង នាំឲ្យ​ប៉ះពាល់​ដល់​សន្តិភាព​ជាដដាច់ខា​ត​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×