Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្តេញជនជាតិវៀតណាមចំនួន ២៥នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត

ខេត្តស្វាយរៀង៖នៅថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ចនគបាលនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តតាមនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្តេញជនជាតិវៀតណាមចំនួន២៥នាក់ស្រី០២នាក់ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្ត៍ច្រកទ្វាព្រំដែនអន្តរជាតិបាវិតក្រុងបាវិត។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ការបណ្តេញជនជាតិវៀតណាម២៥នាក់ចេញពីប្រទេសកម្ពុជា ទៅប្រទេសកំណើតវិញនេះគឺអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត សរ សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៥នាក់ (ស្រី ២នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន ដោយក្នុងនោះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕ រក្សាសិទ្ធដោយ៖សុំសុវណ្ណគីរី

×