Thursday, January 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីជនជាតិថៃពីរនាក់ ក្នុងចំណោមជនរងគ្រោះទាំង ១៧៩ នាក់ នៅលើយន្តហោះ Jeju Air

សោកនាដកម្ម យន្តហោះ Jeju Air ដែលបានរអិលចេញពីផ្លូវរត់ និងបានផ្ទុះឆេះ នៅអាកាសយានដ្ឋាន Muan ភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង ដែលដំបូង​ឡើយ ត្រូវបានគេរាយការណ៍ថា សមាជិក​នាវិក​ប្រុស​ស្រី​២​នាក់​បាន​រួច​ជីវិត ខណៈ​អ្នកដំណើរ​ ១៧៥ ​នាក់ ​បាន​ស្លាប់។

ក្នុងចំណោមនោះ មានជនជាតិថៃ ២ នាក់ បានស្លាប់៖ ជនរងគ្រោះទី១ឈ្មោះ Sirithon Cha-ue ឬហៅ “Nong Mei” អាយុ ២២ ឆ្នាំ ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យបាងកក ដែលកំពុងធ្វើដំណើរទៅលេងម្តាយរបស់នាង នៅប្រទេសកូរ៉េខាងត្បូង និងជនរងគ្រោះជាស្រ្តីទី២.ឈ្មោះ Jonglak Duangmanee អាយុ ៤៥ ឆ្នាំ រស់នៅខេត្ត Udon Thani ដែលកំពុងធ្វើដំណើរទៅ ធ្វើការនៅកូរ៉េខាងត្បូង។

អ្នកស្រី Jonglak Duangmanee ត្រូវបានដឹងថា នាងទើបតែចំណាយពេល ទៅសម្រាកលំហែកាយ ជាមួយគ្រួសាររបស់នាង នៅក្នុងប្រទេសថៃ មុនពេលចាកចេញធ្វើការជាពលករ នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ខណៈនិសិ្សតស្រី Nong Mei ក៏ត្រូវបានរកឃើញនាងបាន Check in ខណៈពេលដែលកំពុងធ្វើដំណើរនៅលើផ្លូវ Banthat Thong ទីក្រុងបាងកក។ ខណៈមហាជនជាច្រើនបានទៅចូលរួមរំលែកទុក្ខ និងបួងសួងសូមនាង ទៅកាន់ទីឋានសុគតិភព និងរួមទាំងសម្ដែងនូវការអាណិតអាសូរ ចំពោះកម្តាយរបស់នាង ដែលមករង់ចាំទទួលនាងនៅប្រទេសកូរ៉េខាងត្បូង។

លោក Boonchuay Duangmanee អាយុ ៧៧ ឆ្នាំ បាននិយាយអំពីការតក់ស្លុតនេះ និងសឹងតែមិនជឿសោះឡើយថា កូនស្រីរបស់គាត់ស្ថិតក្នុងចំណោមអ្នកដំណើរនៃជើងហោះហើរ Jeju Air ។ លោក​បាន​បញ្ជាក់​ថា ខណៈ​លោក​បាន​ឃើញ​ហេតុការណ៍​ស្រដៀង​គ្នា​នេះ​តាម​ព័ត៌មាន លោក​មិន​ដែល​នឹក​ស្មាន​ថា មាន​សោកនាដកម្ម​បែប​នេះ​នឹង​កើត​ឡើង​ចំពោះ​កូន​របស់​លោក​ឡើយ។

Boonchuay បាននិយាយទាំងទឹកភ្នែកថា គាត់មានកូនបីនាក់ ដែលសុទ្ធតែធ្វើការនៅបរទេស រួមទាំង Jonglak ដែលជាកូនស្រីពៅរបស់គាត់។ នាង​បាន​ធ្វើការ​ស្រប​ច្បាប់​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ​អស់​រយៈ​ពេល​ប្រហែល​៧​ឆ្នាំ ហើយ​នៅ​ទី​បំផុត ​នាង​បាន​រៀប​ការ​ជាមួយ​បុរស​កូរ៉េ​ខាង​ត្បូង​ម្នាក់។ Jonglak ធ្វើការនៅរោងចក្រមួយក្នុងទីក្រុង Naju ។

កូនស្រីរបស់គាត់នឹងមកលេងស្រុកកំណើតនៅ Udon Thani មួយឆ្នាំម្តង។ ឆ្នាំនេះនាងបាននាំប្តីទៅប្រទេសថៃ កាលពីដើមខែធ្នូ។ ក្រោយ​ពី​ធ្វើ​ដំណើរ​កម្សាន្តជាច្រើនថ្ងៃ នៅក្នុងប្រទេសថៃ នាង​បានឲ្យ​ប្តី​ទៅ​វិញ​មុន ហើយនាងនឹងវិល​ត្រឡប់​ទៅ​កូរ៉េ​ខាង​ត្បូង​វិញ​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ដែលជាថ្ងៃសោកនាដកម្មដ៏រន្ធត់នេះតែម្តង៕