Tuesday, December 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាប់មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ នៅ​តែ​បង្ក​គ្រោះថ្នាក់​ដល់ ពលរដ្ឋ​កម្ពុជា​

កំពង់ឆ្នាំង​៖​គ្រោះថ្នាក់​ដែល​ទាក់ទង​ទៅនឹង​យុទ្ធភ័ណ្ធ​មិន​ទាន់​ផ្ទុះ និង​គ្រាប់​មីន នៅតែ​បន្ត​បង្ករ​គ្រោះថ្នាក់​មកលើ​ពលរដ្ឋ​កម្ពុជា​ដដែល ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​បញ្ហា​សំអាត​គ្រាប់មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅលើ​ទឹកដី​របស់​ខ្លួន​។​

នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៨​នេះ ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ក្រុម​ERWI លោក ស៊ី បា​តា​គី​យូ ប្រធាន​អង្គការ JMAS ជប៉ុន​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា អង្គការ​JMAS ជប៉ុន បាន​សហការ​ល្អ​ជាមួយ​CMAC​កម្ពុជា​ដើម្បី​បន្ត​សកម្មភាព​មនុស្សធម៌​លើ​ទឹកដី​កម្ពុជា ។ អង្គការ​បាន​សហការ​បណ្តុះបណ្តាល​ហ្វឹកហ្វឺន​ដល់​សិក្ខាកាម​CMAC​កម្ពុជា​បាន​ជាច្រើន​រូប និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ ហើយ​វគ្គ​បណ្តុះបណ្តាល REWI គឺជា​វគ្គ​ដែល​ទើប​បង្កើតឡើង មិន​ត្រឹមតែ​ជា​ការហ្វឹកហ្វឺន​ផ្តោតទៅលើ​បច្ចេកទេស​EOD​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ផ្តល់​នូវ​ការហ្វឹកហ្វឺន​ពហុ​ជំនាញ ដូចជា​ការស្រាវជ្រាវ​មូលដ្ឋាន ការកាត់បន្ថយ​ផ្ទៃដី​បោសសំអាត​មីន ការអប់រំ​ហានិភ័យ​អំពី​មីន បង្ហាត់​សិក្ខាកាម​ទាំងអស់​អោយ​បង្កើន​សមត្ថភាព និង​មាន​ប្រសិទ្ធិភាព​ខ្ពស់ ។ ការហ្វឹកហ្វឺន​នា​រយៈពេល​២​ឆ្នាំ​កន្លងមកនេះ ជា​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ បង្រៀន​ពី​លោកគ្រូ CMAC យ៉ាង​យកចិត្តទុកដាក់​ផ្តល់​ចំណេះដឹង​ពិត​ដល់​សិក្ខាកាម​កម្ពុជា ដើម្បី​ពួកគេ​យកចំណេះ​ជំនាញ​ទាំងនោះ​ទៅ​បោសសំអាត​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ សំរាប់​ប្រជាជន​កម្ពុជា​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ ។ ដូចនេះហើយ សិក្ខាកាម​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​តាម​បច្ចេកទេស​ដែល​បាន​រៀនសូត្រ​កន្លងមក ជាពិសេស​ក្នុង​ពេល​ចុះ​ប្រតិ​ប​ត្ត​ការ​បោសសំអាត​មីន​នៅ​គ្រប់​តំបន់​គ្រោះថ្នាក់​។​

​លោក ឯក ប៉ូ​លីន ប្រធាន​នាយកដ្ឋាន​កណ្តាល​ស៊ីម៉ាក់​បាន​ថ្លែងថា សកម្មភាព​មនុស្សធម៌​នេះ បាន​រួមចំណែក​ផ្តល់​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ នាំអោយ​ពួកគាត់​មាន​ក្តីសប្បាយរីករាយ នៅ​ពេល​ពួកគាត់​ដឹងថា ការរស់នៅ​របស់​ពួកគាត់ គឺ​ពុំ​មាន​ការ​គំរាម​គំហែង​ពី​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ និង​គ្រាប់​មីន​ទៀត​។​

​លោក អ៊ុំ សុជាតិ ប្រធាន​វិទ្យាស្ថាន​បច្ចេកទេស​សកម្ម​ភាព​មីន​ខេត្ត​កំពង់ឆ្នាំង បានបញ្ជាក់​ថា​៖ ដើម្បី​ធានាបាន​គុណភាព និង​ប្រសិទ្ធិភាព​ការងារ អង្គការ JMAS និង​CMAC បាន​សហការ​គ្នា​ចុះ​អនុវត្ត​ទីវាល​ជាក់ស្តែង​ទាម​បណ្តា​ចំការមីន​។ លទ្ធផល​សំរេច​បាន​ក្នុង​ឆ្នាំ​២០១៧​កន្លង​មក​រួម​មាន សំអាត​ផ្ទៃដី​បាន​ជាង​៧​ម៉ឺន​ម៉ែត្រការ៉េ​, ដោះ​គ្រាប់មីន​បាន​៥២៨​គ្រាប់​, គ្រាប់​មិន​ទាន់​ផ្ទុះ​ជា​ង​២​ម៉ឺន​គ្រាប់​, ចុះ​អប់រំ​ផ្សព្វផ្សាយ​ចំណេះដឹង​អំពី​មីន​ដល់​ពលរដ្ឋ​បាន​ជិត​១​ម៉ឺន​នាក់​, បាន​សហការ និង​អប់រំ​ដល់​សិស្សានុសិស្ស តាម​សាលា​បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និង​ខេត្ត​មួយចំនួន​មាន​ព្រំប្រទល់​ជាប់​ខេត្ត​កំពង់ឆ្នាំង ទទួលបាន​លទ្ធផល​ល្អប្រសើរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×