ភ្នំពេញ ៖ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ បេសកកម្មដ៏ធំមួយរបស់ក្រុមគ្រួសារប្រជាជនខ្មែរយើងគឺរក្សាផ្នែកហិរញ្ញវត្ថុឱ្យមានសុវត្ថិភាព និងត្រៀមសម្រាប់ការការពារពីហានិភ័យផ្សេងៗរួមមានករណីបញ្ហាសុខភាពបន្ទាន់ក៏ដូចជាសម្រាប់ហេតុការណ៍ចៃដន្យជាច្រើនដែលអាចកើតឡើងនៅក្នុងជីវិតរបស់យើង។ ដោយយល់ច្បាស់ពីកាតព្វកិច្ចដ៏ធំនេះ ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបានសម្រេចដាក់ចេញនូវផលិតផលធានារ៉ាប់រងរបស់ខ្លួនដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រទាំងផ្នែកសុខភាព និងតម្រូវការការពារផ្នែកហិរញ្ញវត្ថុ។
កញ្ចប់ធានារ៉ាប់រងរបស់ព្រូដិនសលកម្ពុជា នឹងក្លាយជាកញ្ចប់ធានារ៉ាប់រងដំបូងបង្អស់នៅកម្ពុជាដែលផ្តល់ជូននូវការការពារលើហានិភ័យផ្នែកហិរញ្ញវត្ថុដែលបណ្ដាលមកពីជំងឺធ្ងន់ធ្ងរជាក់លាក់ចំនួន ៥០ ករណី ដែលរួមមានផងដែរនូវជំងឺមហារីក ជំងឺគាំង បេះដូង ជំងឺគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាល និងផលវិបាកនៃជំងឺ ២ ករណីដែលបណ្ដាលមកពីជំងឺទឹកនោមផ្អែម ដែលយើងបានដឹងហើយថាជំងឺបែបនេះនឹងធ្វើឱ្យផែនការហិរញ្ញវត្ថុក្រុមគ្រួសារ និងអនាគតកូនៗរបស់យើងជួបបញ្ហាយ៉ាងខ្លាំងប្រសិនបើយើងមិនបានរៀបចំផែនការការពារទុកជាមុន។
សម្រាប់ផលិតផលធានារ៉ាប់រងនេះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានស្វែងយល់យ៉ាងច្បាស់ពីតម្រូវការរបស់អតិថិជនដោយក្រុមហ៊ុនបានរចនាផលិតផលនេះចេញជា២ កញ្ចប់ផលិតផល ដែលកញ្ចប់នីមួយៗ នឹងផ្ដល់អត្ថប្រយោជន៍ស្របតាមតម្រូវការផ្សេងៗគ្នារបស់អតិថិជន។
កញ្ចប់ផលិតផលធានារ៉ាប់រងទីមួួយមានឈ្មោះថា PRUអនាគតកូនខ្ញុំដែលសមស្របសម្រាប់អតិថិជនដែលត្រូវការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសារ និងអនាគតការសិក្សាអប់រំដែលមានគុណភាពសម្រាប់កូនៗនិងជួយឱ្យពួកគាត់មានសន្ថិភាពផ្លូវចិត្ថដោយដឹងថា អត្ថប្រយោជន៍ធានារ៉ាប់រងនឹងផ្ដល់ថវិការសម្រាប់ចំណាយលើការព្យាបាលប្រសិនបើពួកគាត់ជួបប្រទះនឹងបញ្ហាជំងឺធ្ងន់ធ្ងរជាដើម។
លោក ហ៊ង វុទ្ធីនាយកផ្នែកទីផ្សានិងដៃគូចែកចាយរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា ៖ «មនុស្សយើងម្នាក់ៗត្រូវសម្រេចចិត្តលើបញ្ហាពិបាកជាច្រើនជារៀងរាល់ថ្ងៃ ប៉ុន្តែគ្មាននរណាម្នាក់គួរតម្រូវឱ្យជ្រើសរើសថាតើគួរទុកលុយសម្រាប់បង់ថ្លៃលើការព្យាបាលជំងឺឬក៏ទុកសម្រាប់ផ្តល់ការអប់រំល្អៗដល់កូនៗពួកគេឡើយ។ ឥឡូវនេះជាមួយកញ្ចប់ធានារ៉ាប់រងរបស់ព្រូដិនសលកម្ពុជា ប្រជាពលរដ្ឋយើងអាចធានាបានថា ពួកគេនឹងមានថវិការមួយកញ្ចប់ ដើម្បីជួយដល់ក្រុមគ្រួសារ និងអនាគតកូនៗរបស់ពួកគេក្នុងគ្រាលំបាក មិនថាដោយសារគ្រោះថ្នាក់ចៃដន្យ ឬក៏ជំងឺធ្ងន់ធ្ងរ ដែលមេគ្រួសារអាចធ្លាក់ខ្លួនឈឺ។»
កញ្ចប់ផលិតផលធានារ៉ាប់រងមួយទៀត មានឈ្មោះថា PRUទ្រព្យខ្ញុំសមស្របសម្រាប់គ្រួសារវ័យចំណាស់ និងម្ចាស់អាជីវកម្មផងដែរ ហើយកញ្ចប់ផលិតផលធានារ៉ាប់រងនេះ ក៏មានរួមបញ្ចូលអត្ថប្រយោជន៍ដែលជួយគាំទ្រដល់អាជីវកម្ម ប្រសិនបើបុគ្គលសំខាន់ ដូចជា ម្ចាស់គ្រប់គ្រងអាជីវកម្ម ឫ អគ្គនាយកអាជីវកម្ម ទទួលមរណៈភាព ឫធ្លាក់ខ្លួនឈឺក្នុងប្រភេទជំងឺមួយក្នុងចំណោមជំងឺធ្ងន់ធ្ងរទាំង ៥០ករណី ដែលត្រូវបានធានារ៉ាប់រង។
លោក ហ៊ង វុទ្ធីបានបន្ថែមទៀតថា ៖«នៅទូទាំងប្រទេស ប្រជាពលរដ្ឋកម្ពុជាបានខិតខំយ៉ាងខ្លាំងក្នុងការបង្កើត និងប្រកបអាជីវកម្មឱ្យទទួលបានជោគជ័យ ហើយពួកគាត់ពិតជាមិនចង់ឱ្យការខិតខំរបស់ពួកគាត់ត្រូវអសារបង់ដោយសារតែហេតុការណ៍អកុសលណាមួយនោះទេ។ដូចនេះការរៀបចំគម្រោងជាមុន នឹងអាចធានាបានថាអាជីវកម្មរបស់ពួកគាត់នៅតែអាចបន្តបាន បើទោះបីម្ចាស់ភាគហ៊ុន ឫអ្នកពាក់ព័ន្ធធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ដោយសារផលិតផល PRU ទ្រព្យខ្ញុំនឹងជួយសម្រាលបន្ទុកក្នុងការចំណាយលើថ្លៃព្យាបាល នៅក្នុងពេលវេលាដ៏លំបាកមួយនេះ។»
ប្រជាពលរដ្ឋកម្ពុជាអាចទិញផលិតផលធានារ៉ាប់រងទាំង ២ខាងលើចាប់ពីថ្ងៃទី ១៥ ខែមិថុនានេះតទៅ។ដើម្បីទទួលបានការការពារដែលសាកសមបំផុត ស្របតាមតម្រូវការផ្នែកសុខភាព និងហិរញ្ញវត្ថុគ្រួសារ លោកអ្នកអាចធ្វើការប្រឹក្សាជាមួយទីប្រឹក្សាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា នៅតាមសាខាធនាគារអេស៊ីលីដាទូទាំងប្រទេស ឬធ្វើការចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ bit.ly/chatwithpru នោះក្រុមការងារព្រូដិនសលកម្ពុជានឹងធ្វើការទំនាក់ទំនងទៅកាន់លោកអ្នកវិញសម្រាប់ព័ត៌មានលម្អិត ៕ ដោយ ៖ CEN