Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តោះ មក​ស្គាល់​រោងចក្រ​ផលិត​ស៊ីម៉ងត៍​របស់​កម្ពុ​ជាធំៗ​ទាំងបី​ម្តង​!

​ភ្នំពេញ​៖ រោងចក្រ​ផលិត​ស៊ីម៉ងត៍​កំពត ស៊ី​មេន ខូ​អិ​ល​ធី​ឌី ជា​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ទី​១ របស់​ព្រះរាជាណាចក្រ​កម្ពុជា​! រោងចក្រ​ផលិត​ស៊ីម៉ងត៍​កំពត ស៊ី​មេន ខូ​អិ​ល​ធី​ឌី (Kampot Cement Co., Ltd) មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​ប្រមាណ ២​លាន​តោន​ក្នុង​មួយឆ្នាំ និង​បាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​២០០៨​។ ស្ថិតនៅ​តំបន់ភ្នំ​ទទុង ភ្នំ​ទូក​មាស​ខាងកើត ស្រុក​បន្ទាយមាស និង​ភ្នំ​តូច ស្រុក​ដងទង់ ខេត្តកំពត​។ រោងចក្រ​នេះ វិនិយោគ​ដោយ ក្រុមហ៊ុន​វិនិយោគ កំពត ស៊ី​មេន ខូ​អិ​ល​ធី​ឌី (Kampot Cement Co., Ltd) ដែលមាន បរិមាណ​ផលិត​៖ ២​លាន​តោន​/1​ឆ្នាំ​។​

​រោងចក្រ​ផលិត​ស៊ីម៉ងត៍​កម្ពុជា​ចក្រី​ទីង ជា​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ទី​២ របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ រោងចក្រ​ផលិត​ស៊ីម៉ងត៍​កម្ពុជា​ចក្រី​ទីង (Cambodia Cement Chakreyting Co,. Ltd) មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​ប្រមាណ ១.១​លាន​តោន​ក្នុង​មួយឆ្នាំ​។ រោងចក្រ​នេះ ត្រូវបាន​ស្តារឡើងវិញ​និង​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១៥​។ ទីតាំង​គឺ​ស្ថិតនៅ​ភ្នំ​បោះ​ដំបង ស្រុក​កំពត ខេត្តកំពត​។​

​រោងចក្រ​ផលិត​ស៊ីម៉ងត៍ ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ជា​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ទី​៣ របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ រោងចក្រ​ផលិត​ស៊ីម៉ងត៍ ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន (Chip Mong Insee Cement Corporation) មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍ ប្រមាណ​១,៧​លាន​តោន​ក្នុង​មួយឆ្នាំ និង​បាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​រោងចក្រ​ផលិត​ស៊ីម៉ងត៍ ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន​មាន​ទីតាំងនៅ តំបន់ភ្នំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​ក្រុមហ៊ុន​វិនិយោគ​៖ ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន (Chip Mong Insee Cement Corporation)៕
ដោយ​៖CEN

×