Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅដ្ឋាន​នៅ​កម្ពុជា ភាគច្រើន​សាងសង់​លំនៅដ្ឋាន​បែប​ប្រកប​អាជីវកម្ម ឬ shop house

​ភ្នំពេញ​៖ បច្ចុប្បន្ននេះ ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅដ្ឋាន​នានា​នៅ​កម្ពុជា បានចាប់ផ្តើម​សាងសង់​លំនៅដ្ឋាន​ប្រកប​អាជីវកម្ម (shop house) ភាគច្រើន ព្រោះ​វា​ជា​ប្រភេទ​លំនៅដ្ឋាន ដែល​កំពុងមាន​ប្រជាប្រិយភាព​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​ច្រើនជាងគេ​។​

​អ្នកជំនាញ​អចលនទ្រព្យ​មើលឃើញថា សម្រាប់​អ្នក​ដែលមាន​ជីវភាព​មធ្យម មាន​តម្រូវ​ការរស់នៅ​ប្រភេទ​លំនៅដ្ឋាន បែប​ប្រកប​អាជីវកម្ម shop house នេះ​ច្រើនជាងគេ ព្រោះ shop house ផ្តល់​ទាំង​ភាពងាយស្រួល​សម្រាប់​ការ​រ​ស់​នៅ​ផង និង​អាច​ប្រកបមុខរបរ​រកស៊ី​ផង​។
​ភាគច្រើន​លំនៅដ្ឋាន​ប្រភេទ​នេះ បាន​រីកសាយ​ភាព​ពាសពេញ​ទីក្រុង និង​ជាយក្រុង ដោយសារតែ​អត្ថប្រយោជន៍​ជាច្រើន​ខុសពី​ប្រភេទ​ដទៃ និង​តម្លៃ​វិញ ក៏​ស្ថិត​ទៅតាម​និង​តំបន់​នីមួយៗ ហើយ​បើ​ន​ជាយក្រុង​អាចមាន​ត្រឹម​ចាប់ពី ៧​ម៉ឺន​ឡើងទៅ​។​

​បើតាម​ក្រុមហ៊ុន Century 21 បាន​ឲ្យ​ដឹងថា សម្រាប់​អ្នកមាន​ថវិកា ក្រោម​១០​ម៉ឺន​ដុល្លារ ពួកគេ​និយម​ទិញ​លំនៅដ្ឋាន shop house នៅក្នុង​តំបន់​ខណ្ឌដង្កោរ និង​ខណ្ឌ​កំ​ប៉ូល ព្រោះ​ខណ្ឌ​ទាំងនេះ កំពុងមាន​ការអភិវឌ្ឍ​ច្រើន​ទៅលើ​វិស័យ​លំនៅដ្ឋាន​បែបនេះ​។ តម្លៃ​ផ្ទះ​ប្រភេទ​នេះ មានតម្លៃ​ថ្លៃ​ជាង​ផ្ទះល្វែង​បន្តិច ព្រោះ​គេ​អភិវឌ្ឍន៍ តែងតែ​រក​ទីតាំង ដែល​អាច​ស្ថិតនៅក្នុង​ទីប្រជុំជន និង​ប្រមូលផ្តុំ​ដោយ​អាជីវកម្ម​ចម្រុះ​។​

​គួរ​បញ្ជាក់ថា ថ្វីត្បិតតែ​តំបន់​ជាយក្រុង ឆ្ងាយ​ពី​កណ្តាល​ក្រុង​ក៏ពិតមែន ប៉ុន្តែ អ្នកជំនាញ​អចលនទ្រព្យ បាន​អះអាងថា ទីតាំង​នេះ គឺ​សាក​សម​សម្រាប់​គ្រួសារ​ខ្នាតតូច ដែល​ចង់​រស់នៅ និង​ប្រកប​របរ​រកស៊ី ព្រោះ​នៅ​ជិត​ទីក្រុង និង​ហ៊ុមព័ទ្ធ​ទៅដោយ​ផ្សារ និង​តំបន់​រកស៊ី​៕
​ដោយ​៖CEN

×