Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់ មក​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ខ្លង​លឹក ប៉ោយប៉ែត

ព្រំដែន -​បន្ទាយមានជ័យ​៖ មន្ត្រី​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត នា​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ បានទទួល​ពលករ​ខ្មែរ ឆ្លងដែន​ខុសច្បាប់ ពី​អាជ្ញាធរ​ថៃ ចំនួន ១១​នាក់ និង​ពលរដ្ឋ​ថៃ​ត្រូវបញ្ជូន​ចាកចេញ​ទៅវិញ​មាន​ចំនួន​១​នាក់​។​

​កម្លាំង​នគរបាល​ប៉ុស្តិ៍ ធ្វើការ​អប់រំ​ណែនាំ បន្ទាប់មក​ប្រគល់ជូន​ក្រុមការងារ ទទួល​ពលករ​មជ្ឈមណ្ឌល​សំចត​ប៉ោយប៉ែត ដើម្បី​ធ្វើការ​បន្ត​។​

​សូមបញ្ជាក់ថា មន្ត្រី​នៃ​មជ្ឈមណ្ឌល​រដ្ឋបាល​កូ​វីដ​-១៩ ដែល​ទទួលបន្ទុក​ផ្នែក​សន្តិសុខ បានសម្រេច​ដាក់​ប្រទេស​ថៃ នៅក្នុង​ក្រឹត្យ​គ្រាអាសន្ន​បន្ទាន់ សម្រាប់​រយៈពេល​មួយខែ​ទៀត បន្ទាប់ពី​ការ​ផុតកំណត់​នៅ​ចុងខែ​មិថុនា ឆ្នាំ​២០២០ គឺ​ក៏​បន្ត​បិទ​ច្រកទ្វារព្រំដែន (​សម្រាប់​ពលរដ្ឋ អ្នកដំណើរ​និង​ភ្ញៀវទេសចរ ) ប៉ុន្តែ ចំពោះ​អ្នកជំងឺ​សង្គ្រោះបន្ទាន់ និង​រថយន្ត​ដឹកទំនិញ​ធន់​ធំ ដំណើរការ​ជាធម្មតា ៕
​ដោយ ៖ បន្ទាយ​

×