ភ្នំពេញ៖ សេវាយន្តហោះសង្គ្រោះបន្ទាន់លំដាប់ VIP ឬ VIP Air Ambulance នេះ បង្កើតឡើងក្នុងគោលបំណង ជួយសម្រួលដល់អ្នកជំងឺ និងគ្រួសារអ្នកជំងឺ ដែលស្វែងរកសេវាសង្គ្រោះបន្ទាន់មួយចំនួន ក្នុងករណីដែលការព្យាបាល ក្នុងស្រុកពុំទាន់មាន។
ដោយមើលឃើញពីស្ថានភាពដែលកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល កំពុងជួបប្រឈមបញ្ហាកូវីដ-១៩ ស្ត្រីកម្ពុជា៣រូប បានសហគ្នា បើកដំណើរការសេវាកម្មថ្មីមួយ គឺ«សេវាយន្តហោះសង្គ្រោះបន្ទាន់លំដាប់ VIP ឬ VIP Air Ambulance» ដើម្បីឆ្លើយតបនិងតម្រូវការសម្រាប់ប្រជាជនកម្ពុជា ដែលត្រូវការសេវាលឿនរហ័សទាន់ចិត្ត។
សេវាកម្មថ្មីនេះ បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ ដើម្បីជួយលើកកម្ពស់គុណភាពព្យាបាល សុក្រិត្យភាពនៃរោគវិនិឆ្ឆ័យ អន្តរាគមន៍វេជ្ជសាស្ត្រ និងសលសាស្ត្រ ឲ្យទាន់ពេលវេលា។
កញ្ញាវេជ្ជបណ្ឌិត តាន់ ឥន្ទដ្រាវីណា នាយិកាមណ្ឌលវេជ្ជសាស្ត្រ ដេវ៉ាល់ដា បានឲ្យដឹងថា សេវាកម្មថ្មីនេះ នឹងជួយសម្រួលរាល់បែបបទឯកសាររដ្ឋបាលជាមួយប្រទេសខាងក្រៅ ឲ្យបានត្រឹមត្រូវ ក្នុងស្ថានភាពកូវីដ១៩នេះ។
សេវាកម្មនេះ ត្រូវបានបើកដំណើរការផ្តល់ជូន៧ថ្ងៃ ក្នុងមួយសប្តាហ៍ និង២៤ម៉ោងក្នុងមួយថ្ងៃ៕
ដោយ៖CEN