Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ប្រជាជន​មួយចំនួន ប្រមូលផ្តុំ​តាមរយៈ​អ្នក​បំផុស​ឲ្យ​តវ៉ា ដើម្បី​ទទួលបាន​ប័ណ្ណ​សមធម៌ និង​ទទួលបាន​ការឧបត្ថម្ភជា​សាច់ប្រាក់​ពី​រាជរដ្ឋាភិបាល​

​ភ្នំពេញ​៖ ក្រោយពី​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ​និង​ងាយ​រងគ្រោះ​ក្នុង​អំំ​ឡុង​ពេល​ជំងឺ​កូ​វីដ​១៩ ដោយ​សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ មកក្រសួងផែនការ​សង្កេត​ឃើញ​មាន​ប្រជាជន​មួយចំនួន និង​មានការ​ប្រមូលផ្តុំ​តាមរយៈ​អ្នក​បំផុស​ឲ្យ​តវ៉ា ដើម្បី​ទទួលបាន​ប័ណ្ណ​សមធម៌ និង​ទទួលបាន​ការឧបត្ថម្ភ​ជា​សាច់ប្រាក់​ពី​រាជរដ្ឋាភិបាល​។​

​ក្រសួងផែនការ​នៅ​ថ្ងៃទី​១​កក្កដា​នេះ បានប្រកាសថា ដើម្បី​តម្លាភាព និង​ដោះស្រាយ​ជូន​ប្រជាជន ដូច​បាន​ជម្រាប់​ខាងលើ​នៅ​ខេត្តបន្ទាយមានជ័យ ប៉ៃលិន និង​ស្វាយរៀង ក្រសួង​បាន​ចាត់តាំង​ក្រុម​ង​ការងារ​ចុះ​ដោះស្រាយ​ដែល​បានរៀបចំ​ទុក​រួចជាស្រេច​រួមទាំង​អាជ្ញាធរ​ថ្នាក់ស្រុក ឃុំ សង្កាត់ និង​ភូមិ ចុះ​ដល់ទី​កន្លែង​ដែល​បាន​បំផុស​ការតវ៉ា​ភ្លាមៗ និង​ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖

​គ្រួសារ​ខ្លះ​កាន់តែ​ប័ណ្ណ​សមធម៌​ដែល​ហួស​សុពលភាព , គ្រួសារ​ភាគច្រើន​ជា​គ្រួសារ​ដែលមាន​ជីវភាព​ប្រសើរ ,​សមាជិកគ្រួសារ​ខ្លះ​កំពុង​រស់នៅ​ជាមួយ​គ្រួសារ​កូន​ដែលមាន​ជីវភាព​ប្រសើរ និង​គ្រួសារ​ខ្លះ ឮ​ការប្រកាស​របស់​រាជរ​ដ្ឋា​ភិ​បាល ​និង​ឃើញ​គ្រួសារ​ក្រីក្រ​ទទួលបាន​ការឧបត្ថម្ភ​ជា​សាច់ប្រាក់​ក៏​ចង់បាន​ដូច​គេ​ដែរ​។​

​ឆ្លងតាម​លទ្ធផល​ដែល​បាន​ចុះ​ដោះស្រាយ​នៅ​ទីកន្លែង​តវ៉ា​ផ្ទាល់ ជាថ្មី​ម្តង់ទៀត និង​ដើម្បី​រក្សាបាន​នូវ​សេចក្តី​ថ្លែ​ថ្នូរ ​និង​ការយោគយល់​ដល់​គ្រួសារ​ក្រីក្រ ក្រសួងផែនការ​សូម​ជម្រាបជូន​ប្រជាពលរដ្ឋ​យើង​ថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ​និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​១៩ គឺ​ផ្តល់ជូន​តែ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ​ដែល​កំពុងកាន់​ប័ណ្ណ​សមធម៌​មាន​សុពលភាព​ប៉ុណ្ណោះ​។ ដូច្នេះ បើ​គ្រួសារ​ណា​គិតថា​ខ្លួន​ក្រ ឬ​ងាយ​រងគ្រោះ ​និង​ដើម្បី​រក្សាបាន​នូវ​ភាពត្រឹមត្រូវ និង​សេចក្តីថ្លៃថ្នូរ សូមមេត្តា​នាំគ្នា​ទៅ​សាលាឃុំ​សង្កាត់ ដែល​ខ្លួន​រស់នៅ​អចិន្ត្រៃយ៍​ដើម្បី​ស្នើសុំ​ដាក់​ពាក្យសុំ​សម្ភាសន៍ ៕ ​ដោយ​៖​កូ​ឡាប​

×