ខេត្តស្វាយរៀង ៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន ៣នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង ១៤និង៣០នាទីរសៀល ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាឱ្យកម្លាំងមន្ទីយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ ៖ ១.ឈ្មោះឈូក សំអន់ ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅបច្ចុប្បន្ន ភូមិតាពៅសង្កាត់ បាវិតក្រុង បាវិតខេត្តស្វាយរៀង ។ ២.ឈ្មោះនង សុខុន ភេទប្រុសអាយុ ២០ ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ៣.ឈ្មោះទិត្យ អូន ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅបច្ចុប្បន្ន ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
វត្ថុតាងដែលសមត្ថកិច្ចយើងដកហូតបានរួមមាន: ម្សៅក្រាមពណ៌សថ្លាចំនួន ៨ កញ្ចប់ ទូរស័ព្ទដៃ ៣ គ្រឿង អត្តសញ្ញាណប័ណ្ណ ១ សន្លឹក ម៉ូតូចំនួន ១ គ្រឿង សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ប្រភពដដែលបានបន្តថា: បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ បញ្ជាការដ្ឋានកងរាជអាវុធខេត្ត កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ៕
ដោយ៖វ៉ៃកូ