Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធ​ខេត្តតាកែវ​បញ្ជូន​ជនសង្ស័យ ចែកចាយ​គ្រឿងញៀន​៥​នាក់ រួមជាមួយ​ថ្នាំញៀន ជាង​១​ខាំ ទៅ​សាលាដំបូង​

​ខេត្តតាកែវ​៖​ចូល​ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​ខេត្តតាកែវ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​សំរោង ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ត្រី ហួត វឿន នាយការិយាល័យ នឹង​ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​សារធាតុ​ញៀន ដោយ​ខុសច្បាប់​២​ករណី នៅ​ភូមិ​ត្រពាំង​ប្រិ​យ ឃុំ​សឹង្ហ ស្រុក​សំរោង ខេត្តតាកែវ ។​

​ករណី​ទី​១ ជនសង្ស័យ​២​នាក់ ត្រូវបាន​ចាប់ខ្លួន​ដែលមាន​ឈ្មោះ​៖ ឈ្មោះ ស៊ឹម ពិ​សិ​ដ្ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​(​មាន​ដីកាចាប់ខ្លួន​) និង​ឈ្មោះ សៅ សុធា​និ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ភូមិ ឃុំ​ខាងលើ​។ ចំណែក​វត្ថុតាង​ដកហូត​បានរួម​មាន ម្សៅ​ក្រាម​ស​ថ្លា​៩​កញ្ចប់ ធំ​៤ តូច​៥ ទម្ងន់​២៥,៤៣​ក្រាម និង​ទូរស័ព្ទ​៣​គ្រឿ​ផងដែរ ។​

​ក្រោយ​ការឆ្លើយ​សារភាព​ពី​ឈ្មោះ ស៊ឹម ពិ​សិ​ដ្ន កម្លាំង​ការិយាល័យ​ជំនាញ​ឈានទៅ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​បន្ថែមទៀត ក្នុងនោះ​មាន​ស្រី​ម្នាក់​ផងដែរ​។ ជនសង្ស័យ​ទី​១ ឈ្មោះ ប៊ូ សា​រ៉ែ​ន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ស្រុកកំណើត​នៅ​ភូមិ​សា្វ​យ​ចេក ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ ទី​២ ឈ្មោះ ចាប សុខ​ហេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្រុកកំណើត​នៅ​ភូមិ​សំរោង ឃុំ​រោង​ក្រោម ស្រុក​បន្ទាយមាស ខេត្តកំពត​។ ទី​៣ ឈ្មោះ សុខ ស្រី​អែម ភេទ​ស្រី អាយុ​២៤​ឆ្នាំ ស្រុកកំណើត​នៅ​ភូមិ​ថ្មី ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ កំពង់ចាម​។ ដោយឡែក​វត្ថុតាង​ដកហូត​បានរួម​មាន​៖ ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​៣​កញ្ចប់ ធំ​១ តូច​២ ទម្ងន់​១១៤,៤២​ក្រាម ទូរស័ព្ទដៃ​៣​គ្រឿង និង​ម៉ូតូ​កង់​បី​១​គ្រឿង​ផ្លាកលេខ ភ្នំពេញ 1 HY 4869 ។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ នៃ​កងរាជអាវុធហត្ថ​ខេត្តតាកែវ កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖ តាកែវ​

×