ភ្នំពេញ÷បុរសម្នាក់ជិះម៉ូតូយ៉ាងលឿនមិនប្រយត្ន័ជ្រុលចង្កូតទៅបុកពីមុខរថយន្តមួយគ្រឿងបំរ៉ុងនិងបត់មកឆ្វេងពេញទំហឹងបណ្តាលឲ្យបាក់ភ្លៅម្ខាងបញ្ជូនយកទៅសង្គ្រោះភ្លាមៗ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១ និង ៥០ នាទីយប់ ថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងនឹងផ្លូវ ៣៨០ ដែលស្តិតនៅក្នុងសង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាក scoopy ពណ៌សមួយគ្រឿងដែលពាក់ផ្លាក លេខ ភ្នំពេញ 1HU 2854 ជិះដោយបុរសម្នាក់ធ្វើដំណើក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿនស្រាប់តែមកដល់ជិតចំណុចកើតហេតុ គេឃើញរថយន្តម៉ាកកាមរី បាឡែន ពណ៌សមួយគ្រឿងទៀតបើកបរដោយបុរសម្នាក់រាងស្រវឹងជោកស្រាប់តែមកជិតដល់កន្លែងកើតហេតុប្រុងនឹងបត់ឡើងទៅវិមានឯករាជ្យ ស្រាប់តែបុរសម្នាក់ជិះម៉ូតូម៉ាក scoopy ល្បឿនយ៉ាងលឿនជ្រុលទៅបុកចំពីមុខពេញទំហឹងបណ្តាលឲ្យដួលបាក់ជើងម្ខាងបញ្ជូនទៅមន្ទីពេទ្យ។
ភ្លាមៗនោះដែរម្ចាស់រថយន្ត ម៉ាក កាមរីបាឡែន ពណ៌សព្យាយាមដើរត់គេចខ្លួន តែត្រូវបងប្អូនប្រជាពលរដ្ឋ ដេញតាមឃាត់ខ្លួនយកទុកឲ្យខាងសមត្ថកិច្ចដោះស្រាយទៅតាមច្បាប់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋា នចុះមកដល់រួចបានទាក់ទងទៅខាងជំនាញចរាចរណ៍ផ្លូវគោក ឲ្យមកធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ៖ សាមេត និងភក្ត្រា