ភ្នំពេញ÷ជនសង្ស័យមានគ្នា ២ នាក់ បានធ្វើសកម្មភាពឆក់ទៅលើនារីជនជាតិចិន នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ជិតនឹងសាលាសន្ធរម៉ុក ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល ដេញឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីឆក់ទូរស័ព្ទបានសម្រេច។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨ និង ២៤ នាទីយប់ ថ្ងៃចន្ទទី៦ ខែកក្កដា ឆ្នាំ ២០២០ ឃាត់ខ្លួនបាននៅខាងក្រោយវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញជនសង្ស័យ មានគ្នា២នាក់ជិះម៉ូតូម៉ាក scoopy ពណ៌ស ស៊េរី ២០២០ ដែលពាក់ផ្លាកលេខ ភ្នំពេញ 1HL 3013
ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ជិតនិងសាលាសន្ធរម៉ុខ ជិះតាមពីក្រោយនារីជនជាតិចិន ដោយឃើញនារីជនជាតិចិន មានកាន់ទូរស័ព្ទនៅនឹងដៃ ស្រាប់តែជនសង្ស័យខាងលើ ជិះទៅឆក់បានសម្រេច រួចប្រុងនឹងរត់គេចខ្លួនតែត្រូវ បានកម្លាំងសមត្ថកិច្ចកម្រិតស្រាល ប្រដេញចជនសង្ស័យខាងលើក៏បោះទូរស័ព្ទចោល
កណ្តាលផ្លូវ ខំប្រឹងបើករត់គេចខ្លួន មកដល់ខាងក្រោយ និងផ្លូវបេតុងក្រោយវត្តស្ទឹងមានជ័យ ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួនបានភ្លាមៗ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើ បានរួចក៏បញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រួចក៏បញ្ជូនទៅព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមផ្លូវច្បាប់៕
ដោយ៖សាមេត