ភ្នំពេញ៖ ជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងទៅឈប់មុខកន្លែងកោសជប់ម៉ាស្សា យីហោ 777 រួចដេីរចូលទៅធ្វើជាសួរនាំមានស្រីឬក៏អត់រួចម្ចាស់បានក្រឡេកមួយភ្លែតក៏ជនសង្ស័យខាងលើឆក់ទូរស័ព្ទបានសម្រេចតែរត់មិនរួច ត្រូវបានម្ចាស់ក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១ និង៣០ នាទីយប់ ថ្ងៃអង្គារទី៧ ខែកក្កដា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវ ៣៧១ ក្នុងសង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ សយ ភារម្យ អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកេីតបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក មកឈប់និងមុខកន្លែង កោសជប់ ម៉ាស្សា យីហោ 777 ដោយឃេីញក្មេងប្រុសម្នាក់កំពុងអង្គុយលេងហ្គេម នៅខាងក្នុងម្នាក់ឯង ឃេីញឱកាសល្អជនសង្ស័យម្នាក់បានដេីរចូលទៅធ្វេីជាសួរកស្រីម៉ាស្សារួចក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃក្មេងប្រុសបានសម្រេចប្រុងរត់ឡើងម៉ូតូតែត្រូវក្មេងប្រុសនោះរត់តាមទាញអាវនិងស្រែកថាចោរៗ ត្រូវបានឪពុកក្មេងប្រុសចេញមកក្របួចជាប់ម្នាក់ រីឯ ជនសង្ស័យម្នាក់ទៀតដែលអង្គុយចាំលេីម៉ូតូឃេីញដូចនោះ ភ័យក៏ជិះរត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ដោយ៖សា មេត