Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ដែល​វិនិច្ឆ័យ ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ ឬ​មិន​ក្រីក្រ វា​ជាការ​សម្រេចចិត្ត របស់​ប្រធានភូមិ ឬ​ចៅសង្កាត់ ដើម្បី​ចៀសវាង​ការផ្ដល់​អំណោយ មិន​ចំ​គោលដៅ

​ភ្នំពេញ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បានធ្វើ​ការណែនាំ​ដល់​មន្ត្រី​ថ្នាក់មូលដ្ឋាន​ទាំងអស់ ត្រូវតែ​ពិនិត្យ ពិចារណា​ឲ្យ​បាន​ច្បាស់​មុននឹង​ផ្ដល់​អំណោយ ជូនទៅ​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ ដោយសារ​ថា​ការផ្ដល់​អំណោយ មិន​ចំ​គោលដៅ មិន​ទៅ​ដល់ដៃ​ប្រជាពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ វា​នឹង​ខាតបង់ បង្កើត​ឲ្យ​មានការ​ឈ្នានីស​។​

លោក​បញ្ជាក់ថា អ្នក​ដែល​វិនិច្ឆ័យ​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ ឬ​មិន​ក្រីក្រ វា​ជាការ​សម្រេចចិត្ត​របស់​អស់លោក​ជា​ប្រធានភូមិ ចៅសង្កាត់ និង​ក្រុមការងារ នៅ​ថ្នាក់មូលដ្ឋាន​នេះ និង​ត្រូវ​ពិនិត្យមើល​បញ្ហា​នេះ ឲ្យ​បានច្បាស់លាស់ ចៀសវាង​ការដាក់​សាច់ឈាម សាច់ញាតិ​ខ្លួនឯង ជា​ប្រជា​ជា​ពលរដ្ឋ​ក្រីក្រ ខណៈដែល​ពួកគាត់ មាន​ជីវភាព​សមរម្យ​ហើយ​នោះ​។ លោក​ឃួ​ង ស្រេង បាន​ថ្លែងថា វា​មិន​ចំណេញ​ប៉ុន្មាន​ទេ បាន​លុយ​៥០០​ទៅ​៦០០​ដុល្លារ នា​រដូវ​កូ​វីដ​១៩​នេះ តែ​វា​បាន​បំផ្លាញ​កេរ្តិ៍ឈ្មោះ​ខ្លួនឯង និង​ថ្នាក់លើ​ថែមទៀត ហើយ​ពិសេស​ថែមទៀត​នោះ គឺ​បាត់​ទំនុកចិត្ត​ពី​ថ្នាក់ដឹកនាំ របស់​គណបក្ស​ប្រជាជន​កម្ពុជា​តែម្តង ។​

​លោក​ឃួ​ង ស្រេង បាន​ថ្លែង​បែបនេះ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ចុះជួយ​ខណ្ឌ​ព្រែក​ព្នៅ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ​។ ក្នុងឱកាស​នោះដែរ លោក​ឃួ​ង ស្រេង ក៏បាន​ជំរុញ​ឲ្យ​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ការផ្សព្វផ្សាយ​ជុំវិញ​វិធានការ​ទប់ស្កាត់​កូ​វីដ​១៩ ទៅតាម​ការណែនាំ​របស់​ក្រសួង សុខាភិបាល​។​

​លោក​សុខ សម្បត្តិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ព្រៃ​ព្នៅ បាន​លើកឡើងថា ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ខណ្ឌ​ព្រៃ​ព្នៅ បានធ្វើ​សកម្មភាព​យ៉ាងច្រើន នៅក្នុង​ខែមីនា ឆ្នាំ​២០២០ កន្លងមកនេះ ដោយបាន​ការពារ​សន្តិ​សុខ​សណ្ដាប់ធ្នាប់ ជាពិសេស​សកម្មភាព ក្នុងការ​ការពារ​ទប់​ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ការ​ចុះជួយ​ដល់​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយ​រងគ្រោះ ដែល​រង​ផលប៉ះពាល់​ដោយ​វិបត្តិ​កូ​វីដ​១៩ ៕
​ដោយ​៖​កូ​ឡាប​

×