Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិត​ត្រឹម​ម៉ោង ៧​ព្រឹក​នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ ថ្មី ចំនួន ១៥​នាក់​ទៀត ទើប​មកពី​ប្រទេស​អារ៉ាប់​ប៊ី​សា​អូ​ឌី​

​ភ្នំពេញ ៖ បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល ត្រឹម​ម៉ោង ៧​និង​០០​ព្រឹក ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២០ នេះ កម្ពុជា​រកឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ ថ្មី ចំនួន ១៥​នាក់​បន្ថែមទៀត ។​

​អ្នកជា​សះស្បើយ​ទូទាំងប្រទេស ចំនួន ១៣៣​នាក់ ។ អ្នក​កំពុង​សម្រាក​ព្យាបាល ចំនួន ២៣​នាក់​។ អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ ទូទាំងប្រទេស ចំនួន ១៥៦​នាក់​។​

​សូម​ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ រួមគ្នា​ការពារ ទប់ស្កាត់ និង​បង្ការ​ពី​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ ១៩ ដោយ​អនុវត្តតាម​វិធាន​អនាម័យ​របស់​ក្រសួងសុខាភិបាល លាងដៃ​ជាមួយ​សាប៊ូ ឬ​អាល់កុល ឬ​ជែ​ល និង​ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បានជា​ប្រចាំ ។​

​តាម​សេចក្ដីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា អ្នកដំណើរ​មកពី​ប្រទេស​អារ៉ាប់​ប៊ី​សា​អូ​ឌី ១៥​នាក់ មាន​លទ្ធផល​តេស្ត វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ក្នុងចំណោម​អ្នកដំណើរ​សរុប​ចំនួន ៩៤​នាក់​។​
​បុរស​ទាំង​១៥​នាក់ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​អារ៉ាប់​ប៊ី​សា​អូ​ឌី បន្ត​ជើងហោះហើរ​ពី​ប្រទេស​ម៉​ឡេ​ស៊ី មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែ​កក្ត​ដា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧​និង​២៥​នាទី​ល្ងាច ហើយ​ធ្វើការ​វិ​គាគ​វត្ថុ​សំណាក​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បានបង្ហាញ​លទ្ធផល វិជ្ជមាន​វីរុស​កូ​វីដ​-១៩​។​

​បច្ចុប្បន្ន អ្នកជំងឺ​ទាំង​១៥​នាក់​នេះ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​
​សូម​បងប្អូន​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ថែមទៀត ជាពិសេស​ត្រូវ​រក្សា​គម្លាត និង ធ្វើ​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ ៕ ដោយ​៖​កូ​ឡាប​

×