ក្រសួងសុខាភិបាលភីលីពីន នៅថ្ងៃចន្ទនេះបានប្រកាសថា មានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាថ្មីចំនួន ១៦២នាក់ ដែលវាគឺជាតួលេខស្លាប់ក្នុងមួយថ្ងៃច្រើនបំផុតក្នុងប្រទេស។
ក្រសួងបញ្ជាក់ទៀតថា ចំនួនអ្នកស្លាប់សរុបបានកើនដល់ ១.៥៣៤នាក់ ខណៈដែលករណីឆ្លងសរុបបានកើតនដល់ ៥៦.២៥៩។
ភីលីពីនមានប្រជាជនសរុបទាំងអស់ជាង ១០៦លាននាក់។
សូមបញ្ជាក់ថា នៅក្នុងតំបន់អាស៊ាន (ASEAN) ភីលីពីន ជាប្រទេសទី ២ដែលមានការឆ្លងច្រើនជាងគេបំផុតបន្ទាប់ពី ប្រទេសឥណ្ឌូនេស៊ីដែលមានករណីឆ្លងសរុប ៧៥.៦៩៩ ខណៈដែលប្រទេសឡាវ មានការឆ្លងតិចជាងគេបំផុត ពោលត្រឹមតែ ១៩ករណី ហើយបានជាសះស្បើយទាំងអស់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ