ផែនដីរបស់យើងនឹងមានប្រជាជនសរុបចំនួន ៨,៨ពាន់លាននាក់នៅក្នុងឆ្នាំ ២០១០ ចំនួន ២ពាន់លានតិចជាងការព្យាកររបស់អង្គការសហប្រជាជាតិ នាពេលបច្ចុប្បន្ន។ នេះបើតាមការសិក្សាដ៏ធំ ដែលត្រូវបានបោះពុម្ពផ្សាយនៅថ្ងៃពុធ ទី១៥ ខែកក្កដានេះ។
ការសិក្សាព្យាករណ៍ពីការធ្លាក់ចុះនៃអត្រាបង្កកំណើត និងប្រជាជនជន។
នៅចុងសតវត្សរ៍ទី ២១ ប្រទេសចំនួន ១៨៣ ក្នុងចំណោម ១៩៥ ដែលរារាំងការហូរចូលជនអន្តោប្រវេសន៍ នឹងមានចំនួនប្រជាជនធ្លាក់ចុះមកកម្រិតទាប ដែលត្រូវការដើម្បីរក្សាកម្រិតប្រជាជជន។ នេះបើតាមរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវអន្តរជាតិ។
ប្រទេសច្រើនជាង ២០ រួមមាន ជប៉ុន អ៊ីតាលី អេស្ប៉ាញ ថៃ កូរ៉េខាងត្បូង និងប៉ូឡូញជាដើម នឹងមានចំនួនប្រជាជនធ្លាក់ចុះយ៉ាងតិចពាក់កណ្តាល។
ចំណែកចំនួនប្រជាជនចិននឹងមានការថយចុះយ៉ាងច្រើន ពី ១,៤ពាន់លាននាក់ មកត្រឹម ៧៣០លាន ក្នុងរយៈពេល ៨០ឆ្នាំទៀត។
នៅពេលជាមួយគ្នានេះដែរ ប្រទេសនៅតំបន់អាហ្រិ្វច នឹងមានចំនួនប្រជាជនកើនឡើងគុណនឹង ៣មកចំនួន ៣ពាន់លាននាក់ ដោយប្រទេសនីហ្សេរីយ៉ាតែមួយ នឹងមានប្រជាជន ៨០០លាននាក់នៅក្នុងឆ្នាំ ២០១០ ហើយវានឹងក្លាយជាប្រទេសទី ២ បន្ទាប់ពីឥណ្ឌា ដែលនឹងមានប្រជាជន ១,១ពាន់លាននាក់។
“ការព្យាករនេះជាដំណឹងល្អសម្រាប់បរិស្ថាន ដោយមានបញ្ហាតិចចំពោះប្រព័ន្ធផលិតអាការ និងមានកម្រិតកាបូនទាប ព្រមទាំងមានឱកាសល្អផ្នែកសេដ្ឋកិច្ចសម្រាប់ប្រទេសតំបន់អាហ្វ្រិចមួយចំនួន។” នេះបើតាមការលើកឡើងរបស់អ្នកនិពន្ធឈ្មោះ Christopher Murray ដែលជាប្រធានវិទ្យាស្ថានវាយតម្លៃសុខភាព (IHME) នៃសកលវិទ្យាល័យ Washinton។
សូមបញ្ជាក់ថា បច្ចុប្បន្ន ពិភពលោកយើងមានប្រជាជនសរុបចំនួន ៧,៨ពាន់លាននាក់ ដោយប្រទេសចិនស្ថិតនៅចំណាត់ថ្នាក់លេខមួយ ជាប្រទេសមានប្រជាជនច្រើនជាងគេ ខណៈដែលឥណ្ឌា និងអាមេរិចជាប្រទេសទី ២ និងទី ៣៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ AFP