Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ព្រឹទ្ធាចារ្យ នាដ​កោសល្យ​វ​ដ្តី ព្រីង សាឃ​ន មរតក​មនុ​ស្សរស់ បានទទួល​មរណភាព​ហើយ​

​ភ្នំពេញ​៖ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ សូម​ជម្រាប​ជូនដំណឹង​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិល្បករ សិល្បការិនី លោក​គ្រ អ្នកគ្រូ ព្រមទាំង​សិ​ស្សា​នុ សិស្ស​ចំណុះ​ក្រសួង​ទាំងអស់​ឲ្យ​បាន​ជ្រាបថា លោក​ព្រឹទ្ធាចារ្យ នាដ​កោសល្យ​វ​ដ្តី ព្រីង សាឃ​ន មរតក​មនុស្ស​រស់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​មរណភាព​ហើយ កាលពី​ថ្ងៃអាទិត្យ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​៥:៤៥​នាទី​ល្ងាច ក្នុង​ជន្មាយុ ៨៣​ឆ្នាំ ដោយ​ជរាពាធ​។​

សព​ត្រូវបាន​តម្កល់​រៀបចំ​ពិធីបុណ្យ​តាម​គន្លង​ព្រះពុទ្ធសាសនា នៅ​វត្ត​ឬ​ស្សី​ស្រស់​។​
​ដំណឹង​នេះ​ចាត់ទុក​ជាការ​អ​ញ្ជី​ញ​ដល់​ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា សិល្បករ សិល្បការិនី សាស្ត្រាចារ្យ អ្នកគ្រូ លោកគ្រូ ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យសព​និង​រំលែក​នូវ​មរណៈទុក្ខ​ជាមួយ​ក្រុមគ្រួសារ​នៃ​សព​។​

​លោក​អ៊ឹម ជីវ៉ា ដែលជា​តារា​សិល្បៈ​មួយរូប បាន​លើកឡើងថា ទោះបី​គាត់​ឈឺ​ធ្ងន់​យ៉ាងណា រហូតដល់​ទទួលមរណភាព​ថ្ងៃនេះ ក៏​គាត់​មិនដែល​លើកដៃ សុំ​អំណោយ​គេ​ឡើយ សូម​ចូលរួម​សោកស្តាយ ចំពោះ​ការបាត់បង់​មរតក​មនុ​ស្សរស់ លោកតា​ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន ជា​ព្រឹទ្ធាចារ្យ​សិល្បៈ​ដែល​ពោរពេញ​ទៅដោយ​ទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និង​ស្នាដៃ​ជាច្រើន​ទៀត ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស បាន​ចាំ​ពី​ទេពកោសល្យ​សម្តែង​របស់​លោកតា​យ៉ាងច្បាស់ តាមរយៈ​តួរ​អង្គ «​តា​ជូជក់​»​នៅក្នុង​យីកេរ​រឿង​ព្រះ​វេសន្តរ​កំឡុង​ឆ្នាំ​៨០​ជាង ។​
​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​របស់​លោកតា សូម​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

​ឯកឧត្តម​ហ៊ុន ម៉ា​នី បានលើកឡើង​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ខ្ញុំ និង​ក្រុមគ្រួសារ ព្រមទាំង​សហការី ក៏ដូចជា​ប្រជាជន​កម្ពុជា​សូម​សម្តែង​នូវ​ស​មាណទុក្ខ​ដ៏​ក្រៀមក្រំ និង​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ លោកតា ព្រឹទ្ធាចារ្យ នាដ​កោសល្យ​វ​ដ្ដី ព្រីង សាឃ​ន ដែល​លោក​បានទទួល​មរណភាព កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០ ដោយ​ជរាពាធ​។
​ការបាត់បង់​លោកតា​ព្រឹទ្ធាចារ្យ​សិល្បៈ គឺជា​ការបាត់បង់​មរតក​មនុស្សជាតិ​ដែល​ពោរពេញ​ទៅដោយ​ទេពកោសល្យ និង​សមត្ថភាព ផ្នែក ភាពយន្ត របាំ ល្ខោន យីកេ និង​ស្នាដៃ​ជាច្រើន​សម្រាប់​ជាម​រតក​ជាតិ និង​ជា​គម្រូ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​។ លោកតា ព្រឹទ្ធាចារ្យ នាដ​កោសល្យ​វ​ដ្ដី បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ស្គាល់ និង​កោតសរសើរ​លោកតា ជាពិសេស​តាមរយៈ​តួអង្គ “​តា​ជូជក់​” នៅក្នុង​ល្ខោន​យីកេ “​រឿង​ព្រះ​វេសន្តរ​” ក្នុងអំឡុង​ទស្សវត្ស​៨០​។​
​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​របស់​លោកតា​ព្រឹទ្ធាចារ្យ នាដ​កោសល្យ​វ​ដ្ដី សូម​បាន​យោន​យោគ​ក្នុងកា​ន់ទី​ស្ថាន​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​
​សព​លោកគ្រូ ព្រីង សាឃ​ន តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​វត្ត​ឫស្សី​ស្រស់ ទល់មុខ​វត្ត​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ៕
​ដោយ​៖​កូ​ឡាប​

×