ភ្នំពេញ៖ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និង ជា ស្នងការនគរបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២០ខែកក្កដានេះ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ឯកឧត្ដមឧត្ដមសេនីយ៍ឯក បានកំពុងបញ្ជាឲ្យ ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកការស្រាវជ្រាវដើម្បីនាំខ្លូនម្ចាស់គណនី ហ្វេសប៊ុក ឈ្មោះ Saran Narita ដែលបានបង្ហោះរូបវីដេអូ សិចស៊ី ហួសហេតុធ្វើឲ្យប៉ះពាល់ដល់ កិត្តិយស និង សេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ។
ជាពិសេសបំពាននឹងអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមិនអនុញ្ញាតអោយ អ្នកលក់តាមអនឡាញ ឡាយលក់ផលិតផលរបស់ខ្លួនបញ្ចេញភាពសិចស៊ីហួសហេតុនោះទេ ។
សង្ឃឹមថាម្ចាស់ហ្វេសប៊ុក ទើបនឹងរះនេះ នឹងបានចូលមកវាស់កម្ពស់ឆាប់ៗមិនខាន ៕ដោយ៖បញ្ញាស័ក្តិ