Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​កម្លាំង​អន្តរាគមន៍​ត្រូវតែ​ប្រចាំការ ២៤​ម៉ោង​លើ​២៤​ម៉ោង ចេញ​ល្បាត​ជាប្រចាំ ដើម្បី​ធានា​ការពារ​សន្តិសុខ​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ

​ភ្នំពេញ​៖ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បានស្នើ​សុំ​ឲ្យ​មន្ត្រី​កម្លាំង​អន្តរាគមន៍​ត្រូវតែ​ប្រចាំការ ២៤​ម៉ោង​លើ​២៤​ម៉ោង ចេញ​ល្បាត​ជាប្រចាំ ដើ​ម្បី​ធានា​ការពារ​សន្តិសុខ​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ ជាពិសេស​ការពារ​ថ្នាក់ដឹកនាំ គណៈ​ប្រតិភូ​ជាតិ និង​អន្តរជាតិ ។

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អ​ញ្ជើ​ញ​ត្រួតពិនិត្យ​កម្លាំង​អន្តរាគមន៍ និង​ធ្វើ​ការចែក​ឈុត​សម្លៀកបំពាក់ អាវ​ពន្លឺ និង​ភ្លើង​បំភ្លឺ​ពាក់​លើស្មា ជូន​កម្លាំង​សរុប​ចំនួន ៦៥២​នាក់ ។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២២ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អ​ញ្ជើញ​ត្រួតពិនិត្យ​កម្លាំង​អន្តរាគមន៍​មកពី​បណ្តា​អធិការ​ខណ្ឌ​ទាំង​១៤ ចំនួន​៤២០​នាក់ កម្លាំង​អន្តរាគមន៍​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ចំនួន​៥០​នាក់ និង​កម្លាំង​អន្តរាគមន៍​ចំនួន​១៥០​នាក់ ដោយមាន​ការចូលរួម​ពី​លោក លោកស្រី​ស្នងការរង លោក​អធិការនគរបាល​ខណ្ឌ​ទាំង​១៤ សរុប​កម្លាំង​ទាំងអស់​ចំនួន ៦៥២​នាក់ ។ ការជួបជុំ​នេះ​ដើ​ម្បី​ផ្តល់ជូន អាវ​ពន្លឺ​ចំនួន ១.០០០ អាវ ភ្លើ​ង​បំភ្លឺ​បំពាក់​លើ​ស្មា​ចំនួន ៥០០ ដែលជា​អំណោយ​ឧបត្ថម្ភ​របស់​មិត្ត​ចិន និង​ឈុត​សម្លៀកបំពាក់​អន្តរាគមន៍​ចំនួន ៤៧០​ឈុត ដើ​ម្បី​ចែកជូន​ក្រុម​អន្តរាគមន៍​ក្នុង​មួយ​ខណ្ឌ​ទទួលបាន​ចំនួន ៣០​ឈុត​សម្រាប់​៣០​នាក់ ។

​ក្នុងឱកាស​នោះដែរ ​ឯកឧត្តម​ស្នងការ​មានមតិ​ណែនាំ​ល្អៗ​ជា​ច្រើន​ ដល់​កម្លាំង​ទាំងអស់ ដូចជា​ ១. ក្នុងនាម​ជា​កងកម្លាំង​ត្រូវតែ​គោរព​វិន័យ មាន​សីលធម៌ មាន​អាកប្បកិរិយា និង​ប្រើ​ប្រាស់​សំដី​សមរម្យ​ជាមួយ​ប្រជាពលរដ្ឋ ។ ២. ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា ក្នុងនាម​ជាម​ន្ត្រី​អនុវត្ត​ច្បាប់ ដើម្បី​ជា​គំរូ​ល្អ​សម្រាប់​ប្រជាពលរដ្ឋ ។​ ៣. តាម​បណ្តា​ខណ្ឌ​ទាំងអស់​ត្រូវតែ​បន្ត​តាមដាន និង​ចុះ​ត្រួតពិនិត្យ​ឲ្យ​បានជា​ប្រចាំ តាម​បណ្តា​ក្លឹប​កម្សាន្ត ខារ៉ាអូខេ ទាំងអស់​ត្រូវតែ​កែសម្រួល​ទៅជា​ភោជនីយដ្ឋាន ដោយ​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​សេចក្តីប្រកាស​ណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ ។​ ៤. កងកម្លាំង​ទាំងអស់​ត្រូវ​ចូលរួម​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើ​ម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​វីដ​១៩ ដោយ​ពាក់​ម៉ាស់​ជាប្រចាំ និង​លាងដៃ​ជាមួយ​សាប៊ូ ឬ​ទឹក​អាល់​ឲ្យ​បាន​ញឹកញាប់ ។

​ជា​កិច្ចបញ្ចប់​ឯកឧត្តម​ស្នងការ​បាន​ណែនាំ​ដល់​លោក លោកស្រី​ស្នងការរង អធិការ​ខណ្ឌ​ទាំង​១៤ ត្រូវតែ​ត្រួតពិនិត្យ និង​គ្រប់គ្រង​កម្លាំង​អន្តរាគមន៍​ឲ្យ​បានល្អ ដោយមាន​ការហ្វឹកហាត់​ជាប្រចាំ មានការ​ប្រជុំជួរ​ត្រួតពិនិត្យ​ការ​ស្លៀកពាក់ និង​សម្ភារ​​ប្រើ​ប្រាស់​ផ្សេងៗ​ទៀត ។ ម្យ៉ាងវិញទៀត​ក្នុងនាម​ជា​កម្លាំង​អន្តរាគមន៍​ត្រូវតែ​ប្រចាំការ ២៤​ម៉ោង​លើ​២៤​ម៉ោង ចេញ​ល្បាត​ជាប្រចាំ ដើម្បី​ធានា​ការពារ​សន្តិសុខ​សុ​វត្ថិភាព​ជូន​ប្រជាពលរដ្ឋ ជាពិសេស​ការពារ​ថ្នាក់ដឹកនាំ គណៈ​ប្រតិភូ​ជាតិ និង​អន្តរជាតិ ។ ល ៕​ ដោយ​៖​កូ​ឡាប​

×