Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហុងកុង​ហាមឃាត់​ការ​ញ៉ាំ​អាហារ​នៅ​ភោជនីយដ្ឋាន និង​បង្គាប់​ឲ្យ​ពាស់​ម៉ាស ដើម្បី​ទប់ស្កាត់​វីរុស​កូ​រ៉ូ​ណា​

​ទីក្រុង​ហុងកុង​បានប្រកាស​វិធានការ រឹតបន្តឹង​បន្ថែម​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ទប់ស្កាត់​ការកើនឡើង​នៃ​វីរុស​កូ​រ៉ូ​ណា ដោយ​ធ្វើការ​ហាមប្រាម​ការបរិភោគ​អាហារ​ទាំងអស់ នៅក្នុង​ភោជនីយដ្ឋាន និង​ការតម្រូវ​ឲ្យ​ពាស់​ម៉ាស​ពេល​ចេញមក​ខាងក្រៅ​។​

​បើតាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​ឲ្យ​ដឹងថា វិធានការ​បន្ថែមនឹង​ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃ​ពុធ​តទៅ ខណៈដែល​អាជ្ញាធរ​ព្រមាន​ថា វា​គឺជា​រយៈពេល​ដ៏​សំខាន់​មួយ​ក្នុងការ​គ្រប់គ្រង​វីរុស​។​

​នេះ​អាចជា​លើកដំបូង​ហើយ ដែល​ទីក្រុង​ហុងកុង​ធ្វើការ​ហាមឃាត់ ការបរិភោគ​អាហារ​ទាំងស្រុង​នៅក្នុង​ភោជនីយដ្ឋាន​។ វា​គឺជា​ការអនុវត្ត​វិធានការ​បន្ថែម​កាល​ពីស​ប្តា​ហ៍​មុន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​។​

​វិធានការ​របស់​អាជ្ញា​ធរ​កាលពី​សប្តាហ៍​មុន បាន​ហាមឃាត់​ការបរិភោគ​អាហារ​ក្នុង​ភោជនីយដ្ឋាន​ក្រោយ​ម៉ោង ៦​ល្ងាច និង​បន្តធ្វើ​ការបិទ​កន្លែង ១២​ប្រភេទ ដូចជា កន្លែង​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​កម្សាន្ត​ជាដើម រហូតដល់​ថ្ងៃទី ២៨ ខែកក្កដា​។​

​សេចក្តីប្រកាស​ក៏បាន​បង្គាប់​ឲ្យ​មាន​ការពាក់​ម៉ាស​នៅ​ទីសាធារណៈ រួម​មាននៅ​ផ្សារ​ទំនើប​ជាដើម​រយៈពេល ២​សប្តាហ៍ ចាប់ពី​ថ្ងៃទី ២២ ខែកក្កដា​មក​។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ហុងកុង អ្នកស្រី Sophia Chan បាន​និយាយថា “​នេះ​ជា​ពេលវេលា​ដ៏​សំខាន់បំផុត​សម្រាប់​ហុងកុង​។ យើង​សូម​ឲ្យ​ប្រជាជន​ទាំងអស់​មានការ​អត់ធ្មត់ និង​ស្នាក់​នៅផ្ទះ​ឲ្យ​បាន​ច្រើន​តាមតែ​អាចធ្វើ​បាន​”​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ចុងខែ​មករា​មក មនុស្ស​ជាង ២.៦០០​នាក់​បាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅក្នុង​ទីក្រុង​ហុងកុង ដោយ​ក្នុងនោះ​មាន ១៩​នាក់​ស្លាប់​។​

​ហុងកុង​មាន​ប្រជាជន​សរុប​ទាំងអស់​ជិត ៧,៥​លាន​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CNA​

×