Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​នៅតែ​ជា​ក្តីកង្វល់​សម្រាប់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​អតីត​សមរភូមិ​ប្រយុទ្ធ​

​បាត់ដំបង ​៖ ​ថ្ងៃទី​២៧​ខែកក្កដា ឆ្នាំ​២០២០​វេលា​ម៉ោង​១៤​និង​០៥​នាទី នៅ​ចំណុច​ក្រុមទី ០៤ ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល​ខេត្តបាត់ដំបង មាន​ករណី​ផ្ទុះ​មីនតោន​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម កប់​នៅក្នុង​ដី​មួយ​បាន​កេី​ត​ឡេី​ង ក្នុងពេលដែល​ជនរងគ្រោះ ឈ្មោះ​ប៉ាត់ រិត ភេទ​ប្រុស អាយុ​៣៥ ឆ្នាំមាន​ទីលំនៅ​បច្ចុប្បន្ន​នៅ ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្ត​បាត់ ដំបង កំពុង​បើកបរ​ត្រាក់ទ័រ​របស់ខ្លួន​ម៉ាក​ហ្វូ​ត ពណ៌​ខៀវ ស៊ីឈ្នួល​ភ្ជួរដីចំការ​ឱ្យឈ្មោះ​លុយ គឹម​ស៊ ភេទ​ប្រុស​អាយុ ៦៥​ឆ្នាំមាន​ទីលំនៅ បច្ចុប្បន្ន​រស់នៅ​ភូមិ​ចុង​កៅស៊ូ​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​គាត់​មាន​ដីចំការ​មួយកន្លែង​ក្នុង​មូលដ្ឋាន​កេី​ត​ហេតុ​ខាង​លេី ។

​ជនរងគ្រោះ​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ ជនរងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​មន្ទី​ពេទ្យ រីឯ​ត្រាក់ទ័រ​ដែល​បេី​ក​បរជាន់​គ្រាប់​មីនតោន​នោះ​ទទួលរង​ការខូចខាត​ទាំងស្រុង​។

​មន្ត្រីនគរបាល​មូលដ្ឋាន​បានឱ្យដឹងថា ចំណុច​កេី​ត​ហេតុ​ខាង​លេី​នេះ​គឺជា​អតីត​សមរភូមិ​ប្រយុទ្ធ រវាង​ភាគី​ជម្លោះ​ពី​អតីតកាល​ហេី​យ​នៅ​ទីនោះ​ក៏​សម្បូរ​ដោយ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​នៅ​រាយប៉ាយ​និង​កប់​ក្នុង​ដី មិនទាន់​មានការ​បោសសំអាត​អស់​នៅ​ឡេី​យ​។ មន្ត្រី​ដដែល​បាន​បញ្ជាក់ថា នៅ​ទីកន្លែង​កេី​ត​ហេតុនេះ មានការ​កាប់ឆ្ការ​និង​ភ្ជួរ​រាស់​ដី​ដាំ​ដំណាំ​ជា​ច្រេី​ន​ឆ្នាំកន្លងមក​ហេី​យ ប៉ុន្តែ​ពេលមុនៗ​មិនមាន​ករណីបែបនេះ​កេី​ត​ឡេី​ង​ទេ ទេី​ប​តែ​ពេលនេះ​ក៏​ជួប​ឧប្បត្តិហេតុ​បែបនេះ​តែម្តង​។

​ក្នុងនាម​អាជ្ញាធរ​មូលដ្ឋាន​ក៏ដូចជា​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សូម​ធ្វេី​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ពិសេស​មូលដ្ឋាន​ដែលជា​អតីត​សមរភូមិ​ប្រយុទ្ធ សូមមេត្តា​ប្រុងប្រយ័ត្ន​ជាប់​ជាប្រចាំ​ចំពោះ​បញ្ហា​យុទ្ធ​ភ័​ណ្ឌ មិនទាន់​ផ្ទុះ​សេសសល់​ពី​សម័យ​សង្គ្រាម​នេះ ព្រោះ​វា​ពិតជា​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​យេី​ង​យ៉ាងពិត​ប្រាកដ​៕ ដោយ​៖​អ៊ុង​សា​រុំ​

×