Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម​បិទ​ការដើរ​ហើរ និង​សេវាកម្ម​ធ្វើដំណើរ​ទាំងអស់​នៅ​ក្រុង​ដា​ណា​ង ក្រោយ​រកឃើញ​ការឆ្លង​វីរុស​ថ្មី​ជិត ១៥​ករណី​

​ប្រទេស​វៀតណាម បានធ្វើ​ការផ្អាក​ជើងហោះហើ​រទាំង​អស់​ធ្វើដំណើរ​ពី និង​ទៅកាន់​ទីក្រុង​ដា​ណា​ង (Danang) រយៈពេល ១៥​ថ្ងៃ ចាប់​ពីថ្ងៃ​អង្គារ​នេះ​តទៅ ក្រោយពេល​មានការ​រកឃើញ​ករណី​ឆ្លង COVID-19 ចំនួន ១៤​ករណី​នៅក្នុង​ទីក្រុង​នេះ​។​

​អាជ្ញាធរ​ក៏បាន​ធ្វើការ​ផ្អាក​សេវាកម្ម​រថយន្តក្រុង និង​រថភ្លើង​ទាំងអស់​ផងដែរ ដែល​ធ្វើដំណើរ​ពី និង​ទៅ​ទីក្រុង​ខាងលើ​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋាភិបាល​នៅក្នុង​សេចក្តីប្រកាស​។​

​វៀតណាម​បានធ្វើការ​គ្រប់គ្រង​ការឆ្លង​រាតត្បាត​វីរុស​បាន​យ៉ាង​ល្អប្រសើរ ហើយ​ការបិទ​ប្រទេស​ត្រូវបាន​ដកចេញ​វិញ​ចាប់តាំងពី​ខែមេសា ហើយ​មាន​អ្នកទេសចរ​ក្នុងស្រុក​ជាច្រើន​បានធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឆ្នេរ ដា​ណា​ង​។​

​ប៉ុន្តែ​អាជ្ញាធរ​បានដាក់​វិធានការ​រឹតត្បិត​ការដើរ​ហើរ​វិញ រួមមាន​ការបញ្ឈប់​សេវាកម្ម​រថយន្ត និង​តាក់ស៊ី​ទាំងអស់​នៅក្នុង​ទីក្រុង បន្ទាប់ពី​មានការ​ប្រកាស​រកឃើញ​ករណី​ឆ្លង​វីរុស​លើកដំបូង ក្នុង​រយៈពេល ១០០​ចុងក្រោយ​។​

​សេវាកម្ម​រថភ្លើង ទូក រថយន្តក្រុង តាក់ស៊ី និង​មធ្យោបាយ​ទេសចរណ៍​ទាំងអស់​ក៏​នឹងត្រូវ​ផ្អាក​រយៈពេល ១៥​ថ្ងៃ​ផងដែរ​។​

​សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ វៀតណាម ដែលមាន​ប្រជាជន ៩៧​លាន​នាក់ មានការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​សរុប​ទាំងអស់​ចំនួន ៤៣១​ករណី និង​គ្មាន​អ្នកស្លាប់​ឡើយ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP


×