អ្នកវិទ្យាសាស្ត្របាននិយាយថា សត្វព្រៃជិត ៣លានក្បាលបានងាប់ ឬត្រូវខ្ចាត់ខ្ចាយអំឡុងភ្លើងឆៃព្រៃដ៏ធំនៅក្នុងប្រទេសអូស្ត្រាលី កាលពីឆ្នាំមុន។
ការរកឃើញនោះមានន័យថា វាគឺជាគ្រោះមហន្តរាយដ៏អាក្រក់មួយនៅក្នុងប្រវត្តិសាស្ត្រទំនើបនេះ។ នេះបើតាមការបញ្ជាក់របស់អង្គការមូលនិធីពិភពលោកសម្រាប់ធម្មជាតិ (WWF)។
ភ្លើងឆេះព្រៃដ៏ធំបានគ្រប់ដណ្តប់គ្រប់រដ្ឋនៅក្នុងប្រទេសអូស្ត្រាលី កាលពីរដូវក្តៅឆ្នាំមុន បណ្តាលឲ្យមនុស្សចំនួន ៣៣នាក់ស្លាប់បាត់បង់ជិវិត។
ពពួកថនិកសត្វ ល្មូន បក្សី និងកង្កែបងាប់ដោយសារអណ្តាតភ្លើង ឬងាប់ដោយសារបាត់បង់ជម្រក។
ក្នុងអំឡុងវិបត្តិភ្លើងឆេះព្រៃដ៏ខ្លាំងនៅក្នុងខែមករា អ្នកវិទ្យាសាស្ត្របានព្យាករណ៍ថា មានសត្វចំនួន ១,២៥ពាន់លានក្បាល បានងាប់នៅក្នុងរដ្ឋ New South Wales និងរដ្ឋ Victoria។
ប៉ុន្តែការព្យាករណ៍ថ្មី ដែលធ្វើឡើងក្នុងតំបន់ធំជាងមុន ប្រហែល ១១,៤៦លានហិកតា។
តើអ្វីជាផលប៉ះពាល់?
នៅពេលអ្នកគិតពីសត្វដែលរស់នៅទីនោះជិត ៣ពាន់លានក្បាលកំពុងនៅលើផ្លូវនៃភ្លើង វាពិតជាធំខ្លាំងណាស់ វាគឺជាតួលេខដ៏ច្រើន ដែលពិបាកយល់។ នេះជាការបញ្ជាក់របស់លោកសាស្ត្រាចារ្យ Chris Dickman ដែលគ្រប់គ្រងគម្រោង ១០របស់អ្នកវិទ្យាសាស្ត្រមកពីសកលវិទ្យាល័យអូស្ត្រាលី។
សូមបញ្ជាក់ថា បើតាមតួលេខប៉ាន់ស្មានរបស់ WWF ភ្លើងឆេះព្រៃនោះបានសម្លាប់ពពួកល្មូន ២,៤៦ពាន់លានក្បាល ពពួកបក្សី ១៨០លានក្បាល ថនិកសត្វ ១៤៣លានក្បាល និង កង្កែប ៥១លានក្បាល៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC