Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគមន៍​សង្ឃ​រុក្ខ​វ័ន ទទួល​សត្វ​ចចក​២​ក្បាល ដែល​គេ​យកមក​ព្រលែង​ដើម្បី​អភិរក្ស​, ព្រៃនេះសម្បូរដោយបទល្មើសគ្រប់ប្រភេទ ដែលបង្រ្កាបមិនចេះអស់

​ឧ​ត្ត​រ​មានជ័យ ៖ សហគមន៍​សង្ឃ​រុក្ខ​វ័ន ហៅ​ព្រៃ​លោក ទទួល​សត្វ​ចចក​២​ក្បាល ដែល​គេ​យកមក​ព្រលែង​ដើម្បី​អភិរក្ស ។ ព្រះ​តេជគុណ ប៊ុន សា​លួត ព្រះ​មេគណ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​ប្រធាន​សហគមន៍​សង្ឃ​រុក្ខា​វ័ន មាន​សង្ឃដីកា​ថ្ងៃទី​២៩​ខែកក្កដា​ថា ៖ សត្វ​ចចក​ពីរ​ក្បាល​នេះ គឺ​ទទួលបាន​ពី​ញោមញាតិ​អ្នកស្រុក​ដែល​នាំ​ប្រគេន​ប្រគល់ ហើយ​ពេលនេះ​ត្រូវ​ព្រលែង​វា​ចូលក្នុង​ដែន​អភិរក្ស​ព្រៃ​ធម្មជាតិ​វិញ​នេះ ។​

​ទោះយ៉ាងណា ព្រះអង្គ​មិន​ព្រម​មាន​ដីកា​ប្រាប់​ពី​ម្ចាស់​ទាន និង​ប្រភព​សត្វ​តិរច្ឆាន​នោះទេ ដោយ​គ្រាន់តែ​អនុមោទនា​ថា ញោម​នោះ​មាន​សទ្ធា​រួមចំណែក​អភិរក្ស​សត្វព្រៃ​យើង​ហើយ ។​

​ទាក់ទិន​ព្រៃ​សហគមន៍​នេះ កាលពី​សប្តាហ៍​មុន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស បានបង្ហាញ​នូវ​លទ្ធផល​នៃប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​ធនធានធម្មជាតិ ដែលមាន​ឧបករណ៍​សម្ភារ និង​មធ្យោបាយ​ល្មើសច្បាប់​ជាង​១០០​ករណី ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​លោក ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានឱ្យដឹងថា តំបន់​ការពារ​ដែន​ជម្រក​សត្វ​សង្ឃ​រុក្ខា​វ័័ន កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បង្ក្រាប​បទល្មើស និង​រឹបអូស​បាន​នៅ​ឧបករណ៍៍​៍៍សម្ភារ និង​មធ្យោបាយ​ពី​ជនល្មើស ធ្វើ​សកម្មភាព​បាន​ចំនួន​១៣៤​ករណី ។​
​នេះ​បើ​គិតពី​ផ្តើម​ពី​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០១៨ ដល់​ខែកក្កដា ២០១២០​។​

​ឧបករណ៍​សម្ភារ​និង​មធ្យោបាយ​ល្មើស​ទាំងនោះ រួមមាន គោយន្ត​កន្ត្រៃ មធ្យោបាយ​ដឹកជញ្ជូន​ចំនួន​២២​គ្រឿង​, រណារយន្ត​ចំនួន​៤៨​គ្រឿង​, ឈើប្រណិត​ប្រភេទ​ឈើ​ធ្នង់​កាត់​អា​ច្រៀក និង​មូល ចំនួន​២៣៤​កំណាត់​, ឈើ​សំំ​ណង់​ច្រៀក​និង​មូល​ជិត​ចំនួន​២០​ម៉ែត្រគូប​, កាំភ្លើង​កែច្នៃ​ចំនួន​១៣​ដើម​, អន្ទាក់​ដាក់​ចាប់​សត្វព្រៃ​ចំនួន​៦០២​អន្ទាក់ ។​ល​។​

​សូម​រំលឹកថា តំបន់​ការពារ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន​នេះ ត្រូវបាន​បង្កើតឡើង​នៅ​អំឡុង​ឆ្នាំ​២០១៨ មាន​ផ្ទៃដី​សរុប​ចំនួន​៣០.២៥៤​ហិកតា មាន​ព្រំប្រទល់​ជាប់​ចំនួន​៣ គឺ​ស្រុក​អន្លង់វែង ស្រុក​ចុងកាល់ និង​ក្រុង​សំរោង​។​

​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន នាបច្ចុប្បន្ន​ភាព​នេះ មាន​បញ្ហា​ប្រឈម​និង​រង​ការគំរាមកំហែង​ហឹ​ង្សា​ជាច្រើន ដូចជា ការ​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ ក្នុង​តំបន់​ពី​សំណាក់​ពលរដ្ឋ ពី​កងកម្លាំង​មាន​អាវុធ និង​សកម្មភាព​លូច​កាត់​អារឈើ ។​
​ការ​បរបាញ់​សត្វព្រៃ និង​ការនេសាទ​ខុសច្បាប់ ៕
​ដោយ ៖ បន្ទាយ​

×