Saturday, October 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​កម្ពុជា ព្រមាន​ចាប់ខ្លួន លោក​សម រង្ស៊ី បើសិនជា​បង្ហាញមុខ នៅ​ប្រទេស​តំបន់​អាស៊ី​

ភ្នំពេញ ​៖ សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ហៅ លោក​សម រង្ស៊ី ថា​ជា​ភេរ​វករ ។ សម្តេច​តេជោ បានបញ្ជាក់​ថា “​ប្រសិន​បើ​អ្នកឯង​តាំងខ្លួន​ជា​ភេរ​វករ​ហើយ ខ្ញុំ​ត្រូវ​តាម​ចាប់​ឲ្យបាន ហើយ​កុំ​ឱ្យ​មក​កាន់​តំបន់​អាស៊ី​ឱ្យសោះ បើ​មិន​ដូច្នោះ​ទេ នឹង​ត្រូវ​ចាប់ខ្លួន​ឱ្យ​ទាល់តែ​បាន ដោយសារតែ​រូបគេ​បានប្រកាស​ខ្លួន​ជា​មេ​ភេរ​វករ​ទៅហើយ ជន​ភេរ​វករ​កម្ពុជា យើង​អាច​សហការ​ជាមួយ​បរទេស ដើម្បី​ឈានដល់​ការចាប់ខ្លួន​បាន​”​។

​នៅ​ព្រឹក​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ក្នុង​ពិធី​ចែក​សញ្ញាបត្រ និង​សម្ពោធ​អគារ​ទេព្យកោសល្យ​វិស្វកម្ម នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា លោក សម រង្ស៊ី នៅពេលនេះ គឺ​ជា​មេ​ភេរវកម្ម​ដ៏​ធំ​មួយ ដែល​មាន​ចេតនា​បង្ក​អសន្តិសុខ ដល់​ប្រទេស​កម្ពុជា​។

​សម្តេច​តេជោ បាន​មានប្រសាសន៍ថា “​អ្នកខ្លះ អា​អ្នក​រត់ចោលស្រុក​នឹង​ថា សម្ពាធៗ​ៗ អញ្ជើញ​មក​សម្ពាធ វា​ត្រូវ​ក្បាល​ហ៊ុន សែន​ហើយ​។ សម្ពាធ​តិច​ប៉ះ​លើ​ខ្លួនឯង ហើយ​ខ្ញុំ​សូម​ផ្តាំ​កុំ​មក​អាស៊ី​ឱ្យសោះ សូម​កុំ​មក​ក្បែរ​អាស៊ី បើ​អ្នកឯង​តាំងខ្លួន​ជា​ភេរ​វករ​ហើយ ខ្ញុំ​នឹង​តាម​យក​អ្នកឯង​ទាល់តែ​បាន ឥឡូវនេះ​គេ​កំពុង​ប្រកាស​ខ្លួន​ជា​មេ​ភេរ​វករ​ហើយ មិនមែន​ត្រឹមតែ​ជា​អង្គការ​ក្រៅច្បាប់ ប៉ុន្តែ​ជា​ភេរ​វករ​តែម្តង ជា​អង្គការ​ភេរវកម្ម សូម​អញ្ជើញ​ចុះ​”​។ “​ខ្ញុំ​គ្រាន់តែ​ប្រាប់​ទេ អ្នកឯង​គួរតែ​កុំ​បង្ខំ ឱ្យ​គេ​វ៉ៃ​ដែកគោល​ទៅលើ​ក្តាម​ម​ជ្ឈូ​ស​របស់​អ្នកឯង​ថែមទៀត កុំ​សង្ឃឹម​ឱ្យសោះ​បើ​នៅក្នុង​ដៃ​តុលាការ​វា​ជា​រឿង​មួយ ប៉ុន្តែ​បើ​ចូល​ក្នុង​កម្រិត​អបគមន៍​ហើយ សូម្បី​តែ BM21 ក៏​គេ​ហ៊ាន​វ៉ៃ​ចូល​ទៅ​កន្លែង​នឹង​ដែរ គេ​មិន​អាច​ឱ្យ​ប្រទេស​នេះ មាន​អបគមន៍ សា​ជា​ថ្មី​ទេ សុំទោស​”​។ “​ខ្ញុំ​អត់​និយាយ​ទេ ប៉ុន្មាន​ថ្ងៃនេះ ប៉ុន្តែ​ចលនា​ឯណា សូម​អញ្ជើញ​ចុះ អញ្ជើញ​មក​ហើយ​មក​ខ្លួនឯង​គឺ​ល្អ​បំផុត​ហើយ​។ អត់​អី​ទេ ហ៊ុន សែន បើ​ទោះបីជា​មិន​កាន់​ទ័ព​ផ្ទាល់​ក៏​ដោយ ក៏ប៉ុន្តែ​បញ្ជា​កម្លាំង​ប្រដាប់អាវុធ​ទាំងអស់ ក្នុង​ក្របខ័ណ្ឌ​ជា​អនុប្រធាន​ឧត្តមក្រុមប្រឹក្សា​ការពា​រ​ជាតិ ដូច្នេះ​អ្នក​ត្រូវ​យល់​ថា មេទ័ព​មួយ​នេះ គឺ​មិនមែន​ជា​មេទ័ព​ទន់ជ្រាយ​ទេ​”​។ “​នៅ​ចាំ​ទេ មាន​មួយ​នោះ​គេ​ហៅ​អា​ឆ្កែ កាលពី​ជំនាន់​សតវត្សរ៍​ទី​២០ ឥឡូវ​ដល់​សតវត្សរ៍​ទី​២១ កូន​អា​មនុស្ស​ដដែល​នឹង​គេ​ហៅ​អា​ឆ្កែ​ទៀត​”៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×