ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹង ស្តីអំពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា៖ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលពីព្យុះទី២០ឈ្មោះត្រាមី(Trami) ដែលកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ហើយដែលត្រូវបានព្យាករណ៍ថានឹងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រភាគកណ្តាលប្រទេសវៀតណាម និងព្យុះទី២១ ឈ្មោះ កង រី (Kong-rey) ដែលកំពុងស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
ទំនាក់ទំនង : 0716140005
Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91