Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចមហាបវរធិបតី ៖ ទំនាក់ទំនងកម្ពុជាចិន មិនត្រឹមតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយនៃកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាចំណងមិត្តភាពដែកថែប ដែលមិនអាចបំបែកបាន

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំ២០២៤នេះ ជាខួបលើកទី ៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និង ប្រជាជន កម្ពុជា-ចិន ផងដែរ។ ទំនាក់ទំនងកម្ពុជាចិន មិនត្រឹមតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយនៃកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាចំណងមិត្តភាពដែកថែប ដែលមិនអាចបំបែកបាន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញអបអរសាទរសមិទ្ធផលកែលម្អបរិស្ថាន សាលារៀន និងការផ្គត់ផ្គង់​សម្ភារ​បរិក្ខារ​អប់រំនៅកម្ពុជា ក្រោមជំនួយរបស់ចិន នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា មិត្តភាពកម្ពុជា-ចិន គឺជាមិត្តភាពយូរអង្វែង ពោលគឺប្រមាណជាង ២ ០០០ឆ្នាំមកហើយ ដែលចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់នេះ បានក្លាយជាមរតកដ៏មានតម្លៃសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជា-ចិន មានទំនាក់ទំនងគ្នាជាង ២ ០០០ឆ្នាំមកហើយ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់នេះ បានក្លាយជាមរតកដ៏មានតម្លៃសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ដូចនៅក្នុងសុន្ទរកថារបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ហើយកម្ពុជា និងចិន ជាមិត្ត ជាអ្នកជិតខាង ជាដៃគូដ៏ល្អ ជាមួយគ្នានេះ ហើយឆ្នាំនេះជាខួបលើកទី៦៦ នៃការបង្កើតការទូតទំនាក់ទំនងយើងទាំងពីរ។ ទំនាក់ទំនងកម្ពុជា-ចិន មិនត្រឹមតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយនៃកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាចំណងមិត្តភាពដែកថែប ដែលមិនអាចបំបែកបាន»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែងយកចិត្តទុកដាក់ខ្ពស់សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×