Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងអគារលួចបើកល្បែងអនឡាញ១កន្លែងនៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន២៨នាក់ កុំព្យូទ័រ១៦គ្រឿង និងគ្រឿងញៀនមួយចំនួន

បន្ទាយមានជ័យ: អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ វេលាម៉ោង១២:០០នាទីរសៀល កម្លាំងផែនជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត អាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក លៀម សូដា អភិបាលរងខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលនីតិវីធីពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងអគារលួចបើកអនឡាញខុសច្បាប់ ០១កន្លែង នៅខាងក្រោយបុរីសុខារេស៊ីដេន ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការឆែកឆេរ អគារមានកម្ពស់១១ជាន់ នៅបន្ទប់ជាន់ទី៨ និងទី១១ ដកហូតបានវត្ថុតាងដូចជា: កុំព្យូទ័រ១៦គ្រឿង,ទូរស័ព្ទ ៩៥គ្រឿង, ipad ១៦គ្រឿង, យកូម០៤គ្រឿង ,ខ្នោះដៃ១,ទូដែក១,ម៉ាស៊ីនព្រីន០៣,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន០១គ្រឿង ,ប្រអប់ដាក់គ្រឿងញៀន០១,តុធ្វើការ១៨, ថ្នាំម៉្សៅសថ្លាសង្ស័យសារធាតុញៀនមួយចំនួនធំ,សម្លៀកបំពាក់ប៉ូលីសចិនមួយចំនួន។
បច្ចុប្បន្នជនជាតិចិនទាំងនោះ កំពុងត្រូវបាននគរបាលធ្វើការសួនាំ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×