ភ្នំពេញ៖ បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីជាសះស្បើយ ០៤នាក់ និងមិនមានករណ៍វិជ្ជមានវីរុសកូរីដ-១៩ ថ្មីនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។
រហូតដល់ម៉ោង ៨ ព្រឹក ថ្ងៃទី ៧ សីហា ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ទេ ដូច្នេះចំនួនសរុប ២៤៣នាក់ ដដែល ជាសះស្បេីយចំនួន ៤នាក់ (ជនជាតិទាំងអស់) ដូច្នេះចំនួនសំរាកនៅពេទ្យសល់ ២៩នាក់ ចំនួនជាសះស្បេីយសរុបចំនួន ២១៤នាក់ និង ស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ៕ ដោយ៖កូឡាប