Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពានថ្ម​ថ្មី​ នៅមុខ​សាលាខេត្តមានគូរហើយ ក្រោយពី​គ្រោង​នឹង​បញ្ចប់​ការងារ​សាងសង​, អាជ្ញាធរកែលម្អ​សួន​នៅទីនេះ ឲ្យ​ទៅជា​គន្លង​ផ្លូវ​ថ្មី​ផ្លូវ​បេ​ទី​ម

​បាត់ដំបង​៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា អ្វីដែល​រដ្ឋបាលខេត្ត​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត​នោះ គឺ​ការកែលម្អ​សួន​នៅទីនេះ ឲ្យ​ទៅជា​គន្លង​ផ្លូវ​ថ្មី​ផ្លូវ​បេ​ទី​ម សម្រាប់​ការធ្វើ​ចរាចរណ៍​ទៅមក​នៅពេល​ស្ពានថ្ម​ថ្មី​១៣​មករា​នេះ ត្រូវបាន​បើក​ឲ្យ​ដំណើរការ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុងពេល​ឆាប់ៗ​នេះ​។​

ការលើកឡើង​នេះ ក្នុងពេល​អញ្ជើញ​ចុះ​ពិនិត្យមើល​ពី​វឌ្ឍនភាព នៃ​ការសាងសង់​ស្ពានថ្ម​ថ្មី​”១៣​មករា​” ជា​អំណោយ​សប្បុរស​​ជន​ដ៏​ថ្លៃថ្លា តាមរយៈ​សម្តេច​ក្រឡាហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែលមាន​តម្លៃ​ប្រមាណ​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក កាលពី​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​បញ្ជាក់ថា សំខាន់​កិច្ចការងារ​ដែល​ខេត្ត ត្រូវ​រៀបចំ​ទីនោះ​ឲ្យ​​មាន​គន្លង​ផ្លូវ​ថ្មី​ចាប់ពី​ចំណុច​ចុះ​ពី​ស្ពាន​ថ្មី ដើម្បី​កែសម្រួល​រៀបចំ​រុះរើ​គាស់​រំលើង​ដើមឈើ ដែល​លម្អ​សួនច្បារ​មុខ​សាលាខេត្ត​ចាស់ ឲ្យ​ទៅជា​ផ្លូវ​បេ​ទី​ម ដើម្បី​បើក​ឲ្យ​មាន​ផ្លូវ​ធ្វើ​ចរាចរណ៍​ទៅមក​បាន ក្រោយពី​បញ្ចប់​ការសាងសង់​ស្ពាន​រួចរាល់​ជា​ស្ថាពរ​ហើយ​នោះ​។ មកដល់ពេលនេះ​ស្ពាន​ថ្មី​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​ក្រឡាហោម ស ខេង ស្ថិត​នៅមុខ​អតីត​និវេសនដ្ឋាន​ចាស់ នៃ​សម័យ​លោក​ម្ចាស់ (​អតីត​អាគារ​សាលាខេត្ត​ចាស់​) ត្រូវបាន​សាងសង់​រួចរាល់​ហើយ​។​ដោយឡែក “​ស្ពានថ្ម​ចាស់​” ដែលជា​ស្ពាន​បន្សល់ទុក​ពី​សម័យ​អាណានិគមនិយម​បារាំង គឺ​ស្ពាន​នេះ​មិនទាន់​បានធ្វើ​ការកែលម្អ​ឡើងវិញ​នៅឡើយ​នោះទេ គឺជា​ស្ពាន​ដែល​ក្រសួង​រក្សាទុក ដើម្បី​ធ្វើការ​អភិរក្ស​និង​រក្សាទុក​ស្ពាន​នេះ ឲ្យ​នៅ​គង់​វង់​ដដែល និង​ជា​ស្ពាន​ចំណាស់​ប្រវត្តិសាស្ត្រ បន្សល់ទុក​ពី​បរម​បុរាណ និង​មាន​អាយុកាល​ប្រមា​
​ណ​ជាង​១០០​ឆ្នាំ មកហើយ​នោះ​។ អ្វីដែល​រដ្ឋបាលខេត្ត​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត​នោះ គឺ​ការកែលម្អ​សួន​នៅទីនេះ ឲ្យ​ទៅជា​គន្លង​ផ្លូវ​ថ្មី​ផ្លូវ​បេ​ទី​ម សម្រាប់​ការធ្វើ​ចរាចរណ៍​ទៅមក​នៅពេល​ស្ពានថ្ម​ថ្មី​១៣​មករា​នេះ ត្រូវបាន​បើក​ឲ្យ​ដំណើរការ​ប្រើប្រាស់​ជា​ផ្លូវការ​ឆាប់ៗ និង​ក្រោយ​ពេលដែល​រដ្ឋបាលខេត្ត​បាត់ដំបង បានរៀបចំ​ស្ថាបនា​ជា​ផ្លូវ​បេ​ទី​ម និង​ធ្វើ​សួនច្បារ​ថ្មី​ព្រមទាំង​ឲ្យ​មាន​គន្លង​ផ្លូវ​ថ្មី​ចិញ្ចើមផ្លូវ​ថ្មើរ​ជើង​នៅ​ទីនោះ បាន​រួចរាល់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

​គួរបញ្ជាក់​ផងដែរ​ថា ថ្មីៗ​កន្លងទៅនេះ ក្នុងឱកាស​អញ្ជើញ​ចុះ​ពិនិត្យមើល​ពី​វឌ្ឍនភាព នៃ​ការសាងសង់​ទំនប់​ស្ទាក់​ទឹក​សាលា​​តា​អន ក្នុង​ខេត្តបាត់ដំបង ឯកឧត្តម លឹម​គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​មានប្រសាសន៍ថា ក្រោយពី​ទំនប់​ស្ទាក់​ទឹក​សាលា​អន រួចរាល់​ជា​ស្ថាពរ​នៅ​ខែមិថុនា ឆ្នាំ​២០២១ ខាងមុខ​។ ស្ថានភាព​កម្ពស់​ទឹកស្ទឹង​សង្កែ​ទាំង​រដូវវស្សា ទាំង​រដូវប្រាំង លែងគោ​​ករាក់​ទៀតហើយ​។ កម្ពស់​ទឹក​អាច​តម្កល់​រក្សា​ទឹក​ទុក​ពី​កម្ពស់​១០​ទៅ​១៣​ម៉ែត្រ ទាំង​ខួប​ប្រាំង ខួប​វស្សា នៅ​មុនពេល​ទម្លាក់​ទឹកស្ទឹង​សង្កែ​ឲ្យ​ហូរ​ចុះ ទៅ​ទន្លេសាប​នោះ​៕ ដោយ​៖​អ៊ុង​សា​រុំ​


×