ភ្នំពេញ៖ ដូចដែលបងប្អូនមហាជនបានស្គាល់រួចហើយ នាយ ពាក់មី គឺជាតារាកំប្លែងជំនាន់ក្រោយដ៏ល្បីឈ្មោះ នៅប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ន ដែលលោកគឺជាអតីតកម្មករសំណង់នៅលូ៥ ផ្លូវវេងស្រេង។ ចំណែក លោក ពេជ្រ ស្រស់វិញ ក៏ល្បីមិនធម្មតាដែរ ដែលលោកគឺជាប្រធានគណបក្សយុវជនកម្ពុជា និងជា សមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ តែងតែឈឺឆ្អាលចំពោះរឿងរ៉ាវខុសទំនងជាច្រើននៅក្នុងសង្គម។
ថ្មីៗនេះ ជនល្បី២រូបទាំងពីរ បានធ្វើឲ្យមហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទុះការភ្ញាក់ផ្អើល និងអស់សំណើចជាខ្លាំង បន្ទាប់ពីបានឃើញអ្នកទាំងពីរបានណាត់ជួបប៉ះសម្តីគ្នា នៅលើទីលានការប្រកួតបាល់ទះមួយកន្លែង នៅក្នុងភូមិទូលពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជាការពិតណាស់ នៅក្នុងវីដេអូមុនពេលប្រកួតត្រូវបានធ្វើមានរយៈពេល ៣ សិត នាយ ពាក់មី បាននិយាយបែបកំប្លែងលេងសើចថា ពេលបង្ហាញសមាសភាពគូប្រកួតបង្ហោះឲ្យឃើញផ្សេង ប៉ុន្តែ ពេលមកដល់តារាងផ្ទាល់ បែរជាកីឡាករផ្សេង។
ទោះយ៉ាងណា នេះគ្រាន់តែប្រកួតមិត្តភាពកំដៅសាច់ដុំប៉ុណ្ណោះ ហើយបើទោះជាលោក ពេជ្រ ស្រស់ បានបាញ់ក្រុមនាយ ពាក់មី និងនាយក្រឿន ក្នុងសិតទី៣ យ៉ាងណាក៏ដោយ ក៏លោករបាននិយាយថា នេះគឺមិនមានជាការលេងភ្នាល់ដាក់លុយនោះទេ តែនេះជាការលេងភ្នាល់ដាក់អង្ករ ១៥ បេ ដើម្បីជួយទៅដល់ជនទីល័លក្រ ហើយនឹងត្រូវធ្វើការប្រកួតនេះនៅថ្ងៃក្រោយទៀត៕ ដោយ៖ លឹម ហុង